សកម្មជនគណបក្សផ្សេងៗ ៥៩នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2025/06/08 07:20:00 pm        235

សមាជិក សមាជិកា និងសកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សខ្មែរស្រឡាញជាតិ គណបក្ស​ខ្មែររួមរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ៥៩ នាក់ នៅឃុំបូរីជលសារ ស្រុក​បូរីជលសារ ខេត្តតាកែវ បាន​សម្រេច​ចិត្ត​វិលមក​រួម​រស់​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា។

ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំបូរីជលសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក សោម សាម៉េត ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​បូរី​ជល​សារ និងលោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ដោយ​មាន​ការ​ចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ឃុំ​បូរីជលសារជាច្រើននាក់ទៀត។

ថ្លែងទៅកាន់ សមាជិក សមាជិកា និងសកម្មជន​ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​នាឱកាស​នោះ លោក អ៊ុក សំនៀង ប្រធានក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ឃុំ​បូរី​ជល​សារ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយនៅពេលឃើញដែលវត្តមានរបស់បងប្អូន សមាជិក សមាជិកា និងសកម្មជន​គណបក្ស​ផ្សេង​ៗ​នៅថ្ងៃនេះ ហើយការសម្រេច​ចិត្ត​ចូល​រួម​ជីវភា​ព​នយោបា​យ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគណបក្សប្រជាជនរងចាំបើកទ្វាចំហរជានិច្ច ក្នុង​ការ​ទទួលដោយកក់ក្តៅបំផុតចំពោះបងប្អូន គ្រប់និន្នាការ​ទាំង​អស់​ដោយ​មិន​មាន​ការ​រើស​អើង​នោះ​ឡើយ​។

លោកថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស សម្ដេចតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ មិនរត់ចោល​ប្រជា​ពលរដ្ឋ​ណាម្នា​ក់​ឡើយ​ ពោលនៅរួមសុខរួមទុកជានិច្ច មិនដូចក្រុមជ្រុលនិយមមួយចំនួននៅក្រៅស្រុកឡើយ ដូច្នេះ​លើក​ទឹកចិត្តឲ្យបងប្អូន សកម្មជនទាំងអស់ ជឿទុកចិត្តក្នុង​ការ​ចូលរួម​មាគ៌ា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយរួមគ្នាអភិវឌ្ឍមូលដ្ឋានឃុំបូរីជលសាររបស់យើង ក៏​ដូច​ជា​ប្រទេស​ជាតិ​ ឲ្យកាន់តែមានការរីកចម្រើនទ្វេឡើងថែមទៀត។

លោកស្រី ឡន ផល្លា សមាជិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ថ្លែង​ថា​ដោយ​មើល​ឃើញ​ពី​គោល​នយោបាយ​ច្បាស់​លាស់ ក្នុងការដឹកនាំប្រទេសជាតិ នឹងរួមសុខទុក្ខជាមួយ​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​ លោកស្រីបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​គ្មានការបង្ខិតបង្ខំពីនណាម្នាក់ឡើយ។

ជាមួយគ្នា​នោះលោក ប៉ែន ស៊ីម សកម្មជន​គណបក្ស​ភ្លើង​ទៀន​បាន​ថ្លែង​ថា​លោក​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជន​មាន​គោល​នយោបាយ​ច្បាស់​លាស់​ រកសុខសន្ដិភាពជូនពលរដ្ឋ និងការភិវឌ្ឍដល់ប្រទេសជាតិ ដូច្នេះខ្ញុំរួមរស់ និង​ដើរ​តាម​គណបក្សប្រជាជនជារៀងរហូត៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm