សម្តេចមហាមន្ត្រី គុយ សុផល នាំអំណោយជូនពលរដ្ឋចាស់ជរា ១០០ គ្រួសារនៅឃុំពេជ្រចង្វា ស្រុកបរិបូណ៌

2025/06/08 07:33:57 pm        196

ពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១០០ គ្រួសារ រស់នៅក្នុងឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលអំណោយពីសម្តេចមហាមន្ត្រី គុយ សុផល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកបរិបូណ៌។

សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។ 

សម្ដេចបន្តថាគណបក្សប្រជាជនកម្ពុជានឹងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់នេះក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីផ្តល់ឱកាសពេញលេញដល់ជាតិ និងប្រជាជនកម្ពុជាក្នុងការបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

ក្នុងឱកាសនោះប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាទាំង ១០០ គ្រួសារសប្បាយចិត្ត ថ្លែងអំណរគុណដល់សម្តេច និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ និងជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ។ ពួកគាត់អរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនប្រកាន់និន្នាការនយោបាយ។ នៅថ្ងៃនេះ សម្តេចមហាមន្ត្រី គុយ សុផល និងក្រុមការងារគណបក្សប្រជាជន បានចុះមកដល់មូលដ្ឋានឃុំពេជ្រចង្វា ស្រុកបរិបូណ៌ និងបាននាំយកមកនូវអំណោយ និងថវិកាមួយចំនួនជួយដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        45
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm