ឯកឧត្តម អ៊ុំ រាត្រី៖ ច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ សម្រេចបើកម៉ោង៩ព្រឹក-បិទម៉ោង៤ល្ងាច បន្ទាប់ពីភាគីថៃប្រកាសបើកម៉ោង៨ព្រឹក-បិទម៉ោង៤ល្ងាច ដោយឯកតោភាគី

2025/06/08 09:58:50 pm        360

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ប្រាប់ BTV ឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រោយភាគីថៃ​បាន​សម្រេច​អត្ត​នោម័ត​បិទ​ច្រក​ព្រំដែនកាលពីម្សិលមិញ, នៅថ្ងៃនេះភាគីថ្ងៃបាន​សម្រេច​ឱ្យ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​នៅ​ខេត្តបន្ទាយមានជ័យ គឺបើកម៉ោង ៨ ព្រឹក និងបិទម៉ោង ៤ ល្ងាច ប៉ុន្តែកម្ពុជា​បាន​សម្រេច​បើក​ម៉ោង ៩ និងបិទម៉ោង ៤ ដូចគ្នា។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃនេះច្រកតំបន់បឹងត្រកួន និងម៉ាឡៃ ភាគីថៃបាន​បិត​ហើយ​នៅ​ម៉ោង ១២ ថ្ងៃត្រង់នេះ។ ចំណែកច្រកអន្តរជាតិនឹងបិតម៉ោង ៤ រសៀលនេះ ខណៈ​ភាគី​ថៃ​បាន​បើក​កាលពីព្រឹក ម៉ោង ៨ ព្រឹក ចំណែកកម្ពុជាបានអនុញ្ញាតឱ្យបើកនៅម៉ោង ៩ ព្រឹក។

ឯកឧត្តមបានថ្លែងថា៖«ចង់បញ្ជាក់ថាច្រកអន្តរជាតិ ថៃ សម្រេចបើកម៉ោង ៨ ព្រឹក និងបិទម៉ោង ៤ ល្ងាច ប៉ុន្តែយើងសម្រេចបើកម៉ោង ៩ និងបិទម៉ោង ៤ ល្ងាចដូចគ្នា។ ប៉ុន្ដែច្រកតំបន់ ថៃ សម្រេច​បើកម៉ោង ៨ ហើយបិទម៉ោង ១២ ថ្ងៃត្រង់។ ចំណែក កម្ពុជាយើងសម្រេចបើកម៉ោង ៩ ហើយ​បិទម៉ោង ១២ ដូចគ្នា»។

សូមបញ្ជាថាថា នៅម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនានេះ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ បានបើកទ្វារឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ឡើងវិញ បន្ទាប់ពី ភាគី​ថៃ ​បានសម្រេចកែសម្រួលពេលវេលាបិទ-បើក ច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់ ជាឯកតោ​ភាគី​ដោយ​បើកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ។

គួររម្លឹកថា ខេត្តបន្ទាយមានជ័យមានច្រកព្រំដែនចំនួន ៤ ក្នុងនោះច្រកអន្តរជាតិ២រួមមាន៖ ទី១.ច្រក​ទ្វារ​រអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវចេញ-ចូល, ទី២.ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​សម្រាប់​រថយន្ត​ដឹក​ទំនិញចេញ-ចូល។ ដោយឡែកច្រកទ្វារតំបន់ព្រំដែនមានចំនួន ២ រួមមាន៖ ទី១.ច្រក​ម៉ាឡៃ​ស្ថិត​ស្រុកម៉ាឡៃ និងទី២.ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្ថិតស្រុកថ្មពួក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm