សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើង​នៅព្រំដែន ខេត្តឧត្តរមានជ័យ

2025/06/08 11:52:13 pm        234

ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការបរទេស បានអញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​ចុះ​សួរ​សុខទុក្ខកងទ័ពជួរមុខដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និង កងកម្លាំង ប្រដាប់ អាវុធ ក្នុង​ខេត្ត​ឧត្តរមានជ័យ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី និងមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋានកងអង្គរក្ស ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ​អគ្គ​បញ្ជា​ការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, អគ្គស្នងរងនគរបាលជាតិ ស្នងការនគរបាលខេត្ត និង​មេ​បញ្ជាការកងរាជអាវុធហត្ថខេត្ត ។

ក្នុងឱកាសនោះ សម្ដេចវិទេសបញ្ញា ហោ ណាំហុង ឥស្សរជន​កម្ពុជា​ដែល​ធ្លាប់​ចូល​រួម​តតាំង​ក្តី​ទាមទារ​ប្រាសាទ​ព្រះវិហារនៅតុលាការយុត្តិធម៌ អន្តរជាតិ ICJ បានរៀបរាប់ថា គ្រាកម្ពុជា​ចូល​រួម​ក្នុង​ដំណើរ​ការដោះស្រាយប្រាសាទព្រះវិហារ ប្រទេសកម្ពុជាប្រើផែនទីឧបសម្ព័ន្ធ ឯប្រទេសថៃ ឬ​ហៅ​ថា​សៀមនាពេលនោះ បែរជាប្រើផែនទីគូរដោយរដ្ឋាភិបាលថៃជាឯកតោភាគី ទើបតុលាការ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តី។

សម្ដេចវិទេសបញ្ញា ហោ ណាំហុង ថ្លែងថា ក្នុងនាមកម្ពុជាជាប្រទេសអនុវត្តច្បាប់ នឹង​បន្ត​លើក​តម្កើង​កិត្តិយស កិត្យានុភាព ដោយផ្អែកលើការ​ជឿជាក់​ចំពោះ​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារ​ឱ្យ​បាន​ដាច់​ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិកម្ពុជា។

ជុំវិញស្ថានភាពបំពានតាមគ្រប់មធ្យោបាយរបស់ថៃមកលើកម្ពុជា ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដំណើរការនាំយកវិវាទនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង​តំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការប្តឹង​នេះ​បង្ហាញ​ពី​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយ តាមរយៈ​ការប្រើប្រាស់យន្តការ បច្ចេកទេស និ​ង​ច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយ និងបញ្ចប់វិវាទនៅតំបន់ទាំងនោះ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm