តាកែវ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវលោក ស្រ៊ីវ គឹមស្រស់ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីសាខាក.ប.ប.ខេត្តតាកែវ និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះត្រួតពិនិត្យរថយន្តកូរ៉េមួយគ្រឿងដឹកបង្គាពីច្រកព្រែកចាកខេត្តកំពតចំនួន ១៣០កេស (1កេស = ១០គក) នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
បើយោងតាមលោកព្រះរាជអាជ្ញារង ក្រោយធ្វើតេស្តរកសាធាតុគីមីជាលទ្ធផលរកឃើញមានបង្គាចាក់ចាហួយចំនួន ៣៧កេស ស្មើនិង៣៧០គក បានធ្វើកំណត់ហេតុដកហូត ទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
បើតាមលោកព្រះរាជអាជ្ញារង ស្រ៊ីវ គឹមស្រស់ នៅក្នុងប្រតិបត្តិការនេះក្រៅពីឃាត់ទុកចំពោះបង្គាចាក់ចាហួយទាំង ៣៧កេះ មិនមានការឃាត់ខ្លួនចំពោះអ្នកបើកបរ និងរថយន្តនោះទេ ដោយឡែកបង្គាមួយចំនួនទៀតដែលមិនមានចាក់ចាហួយ និងបានបង់ពន្ធចូលរដ្ឋរួចហើយ យើងក៏អនុញ្ញាតមកដឹកបន្តទៅលក់នៅរាជធានីភ្នំពេញបន្តទៀតផងដែរ៕







