សហព័ន្ធ​កីឡា​វ៉ូវីណាម​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ចិន​សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​ស៊ីហ្គេម​

2021/12/23 05:03:19 pm        215

​​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ទទួល​អំណោយ​ជា​ស៊ុប​ឆ្នាំងភ្លើង​ចំនួន ១០០​កេសស្មើនឹង ៦០០​ប្រអប់ពី​ក្រុមហ៊ុន Cambodia-Chian Investment & Ganku Future Supply Chain។ ពិធី​ប្រគល់​-​ទទួល​នេះបានធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក សំ សុខ​យី អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ព្រមទាំង​ឯកឧត្តម យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ​, លោកស្រី អ៊ូ ឆាយ​អ៊ីង នាយិការ​ប្រតិបត្តិ​ក្រុមហ៊ុន និង​លោក ឈិន លាក​ហាវ ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​ឆោ​សាន​នៅ​កម្ពុជា​ផងដែរ។​

​ឯកឧត្តម យ៉ាំ ថៃ​សាន បាន​បញ្ជាក់ថា អំណោយ​នេះមានតម្លៃ​ប្រមាណ ៣,០០០​ដុល្លារដែលជា​ការរួមចំណែក​មួយ​ដ៏​សំខាន់​ពី​វិស័យ​ឯក​ជន ពិសេស​ក្រុមហ៊ុន​វិនិយោគ​ចិន បន្ទាប់ពី​សហព័ន្ធបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​សមាគម​សេដ្ឋកិច្ច​ចិន​គ័ង​តុងកាលពី​ថ្មីៗ សហព័ន្ធ​បានទទួល​ការឧបត្ថម្ភ​គាំទ្រ​ជា​បន្ដ​បន្ទាប់ពី​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា។ លោក​ចាត់ទុក​ការឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​រប​ស់ Cambodia-Chian Investment & Ganku Future Supply Chain នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផងដែរ ដើម្បី​សម្រួចទិស​សមត្ថភាព​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ដោយឡែក​លោកស្រី អ៊ូ ឆាយ​អ៊ីង នាយិការ​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia-Chian Investment & Ganku Future Supply Chain បាន​សម្ដែង​នូវ​សេចក្ដីរំភើប​រីករាយដែល​បានរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​កម្ពុជា ពិសេស​កីឡា​វ៉ូ​វី​ណា​មដែលជា​កីឡា​មួយ​ដ៏​មាន​សក្ដានុពល។

តាមរយៈ​ការឧបត្ថម្ភ​នេះ លោកស្រី​រំពឹងថា នឹង​ក្លាយជា​ផ្នែក​មួយនៃ​ការរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាវ៉ូ​វី​ណា​ម​កម្ពុជា ឆ្ពោះទៅរក​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាដែល​នៅសល់​ពេល​មិន​ដល់ ៥០០​ថ្ងៃ​ទៀត​នោះទេ។ ​ជាមួយគ្នា​នោះ លោក សំ សុខ​យី បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ដែល​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​ខ្លួនពិសេស​ក្រុម​ជម្រើសជាតិ។ ការណ៍​នេះ លោក​ជឿជាក់ថា កីឡា​វ៉ូ​វី​ណា​ម​កម្ពុជានឹង​កាន់​តែមាន​ភាពកក់ក្ដៅ​ក្នុងការ​ហ្វឹកហាត់ និង​អភិវឌ្ឍន៍​ខ្លួនដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ក៏ដូចជា​ឆ្ពោះទៅ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​កាន់តែច្រើន​ទៀតផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        118
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        132
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm