អ្នកនយោបាយអាមេរិក ប៉ះទង្គិចគ្នា ខណៈលោក Trump បញ្ជូនកម្លាំងឆ្មាំជាតិទៅបាតុកម្មនៅ LA

2025/06/09 03:34:26 pm        198

អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីថ្ងៃអាទិត្យ (០៨ មិថុនា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពង្រាយកងកម្លាំងឆ្មាំជាតិទៅកាន់ទីក្រុង Los Angeles ស្របពេលមានការតវ៉ាទ្រង់ទ្រាយធំយ៉ាងតានតឹង ប្រឆាំងនឹងការចុះឆ្មក់បង្រ្កាបចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលកំពុងកើនឡើង និងចម្រូងចម្រាស។

លោក Chris Murphy ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បានស្តីបន្ទោសដោយផ្ទាល់បំផុតមួយថា "រឿងសំខាន់ដែលត្រូវចងចាំគឺថា លោក Trump មិនបានព្យាយាមព្យាបាល ឬរក្សាសន្តិភាពទេ តែលោកចង់បញ្ឆេះ និងបំបែកបំបាក់"។ ព្រឹទ្ធសមាជិកខាងប្រជាធិបតេយ្យមួយរូបទៀតឈ្មោះ Cory Booker បានថ្កោលទោសលោក Trump ចំពោះការបញ្ជូនកងទ័ពទាំងគ្មានការយល់ព្រមពីរដ្ឋ California ដោយព្រមានថា ជំហាននេះនឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែអាក្រក់។

ប្រធានសភាមកពីបក្សសាធារណរដ្ឋ លោក Mike Johnson កាលពីថ្ងៃអាទិត្យ បានការពារការសម្រេចចិត្តរបស់លោក Trump ហើយនិយាយថា លោកមិនបារម្ភពីការដាក់ពង្រាយឆ្មាំជាតិនេះឡើយ ដោយបន្ថែមថា "គោលការណ៍ស្នូលមួយរបស់រដ្ឋបាល គឺការរក្សាសន្តិភាពតាមរយៈកម្លាំង"។ ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ លោក James Lankford បាននិយាយថា លោក Trump កំពុងព្យាយាមបន្ថយភាពតានតឹងប៉ុណ្ណោះ ដោយចង្អុលទៅទីតាំងកើតហេតុនៃក្រុមបាតុករ ដែលប៉ះទង្គិចជាមួយសមត្ថកិច្ច។

បាតុកម្មប្រឆាំងការឆ្មក់ចាប់ខ្លួននេះ បានក្លាយទៅជាចំណុចស្នូលចុងក្រោយបង្អស់នៅក្នុងការជជែកវែកញែកថ្នាក់ជាតិ ជុំវិញបញ្ហាអន្តោប្រវេសន៍ សិទ្ធិតវ៉ា និងការប្រើប្រាស់កម្លាំងសហព័ន្ធក្នុងកិច្ចការផ្ទៃក្នុង។ ភាពចម្រូងចម្រាសនេះក៏បានជំរុញឱ្យមានការវែកញែកពីព្រំដែននៃអំណាចប្រធានាធិបតី និងសិទ្ធិសាធារណៈក្នុងការជំទាស់លើបញ្ហាបែបនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm