កន្លែងផ្តល់ជំនួយនៅហ្កាហ្សាត្រូវបានហៅថាជាកន្លែងសត្តឃាតលើមនុស្ស ក្រោមកាណុងកាំភ្លើងអ៊ីស្រាអែល

2025/06/09 04:02:13 pm        177

ពលរដ្ឋប៉ាឡេស្ទីយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់ និងជាង១៥០ នាក់បានរងរបួស បន្ទាប់ពីទាហានអ៊ីស្រាអែល និងក្រុមអ្នកម៉ៅការសន្តិសុខអាមេរិក បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំទទួលអាហារនៅជិតកន្លែងចែកចាយជំនួយចំនួនពីរកន្លែងក្នុងដែនដីហ្កាហ្សា មួយនៅភាគខាងកើតនៃទីក្រុង រ៉ាហ្វា និងមួយទៀតនៅជិតស្ពានវ៉ាឌីហ្កាហ្សា (Wadi Gaza Bridge)។

ការសម្លាប់កាលពីថ្ងៃអាទិត្យគឺជាការវាយប្រហារចុងក្រោយបំផុតលើជនស៊ីវិលដែលកំពុងស្វែងរកអាហារនៅមជ្ឈមណ្ឌលជំនួយដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF)ដ៏ចម្រូងចម្រាស ជាគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិកគាំទ្រដោយអ៊ីស្រាអែលក្នុងតំបន់គ្រប់គ្រងដោយអ៊ីស្រាអែល។

ឥឡូវនេះមនុស្សជាង១៣០ នាក់ត្រូវបានសម្លាប់ និងជាង៧០០ នាក់បានរងរបួសដោយកងទ័ពអ៊ីស្រាអែល ខណៈកំពុងព្យាយាមយ៉ាងអស់សង្ឃឹមក្នុងការទទួលបានកញ្ចប់អាហារតិចតួចសម្រាប់គ្រួសារដែលស្រេកឃ្លានរបស់ពួកគេពីកន្លែងផ្តល់ជំនួយចាប់តាំងពីកម្មវិធីរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី ២៧ ខែឧសភា។

ជាមួយគ្នានោះ មនុស្សយ៉ាងហោចណាស់៩នាក់នៅតែបាត់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សាបានថ្កោលទោសទីតាំងចែកចាយថាជាកន្លែងសត្តឃាតលើមនុស្ស ដោយចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានទាក់ទាញជនស៊ីវិលដែលអស់សង្ឃឹមឲ្យទៅស្លាប់។

ការជំរុញគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្រឈមការរិះគន់កាន់តែខ្លាំងពីបណ្ដាអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ចំពោះការរំលោភលើស្តង់ដារមនុស្សធម៌ជាមូលដ្ឋាន និងរំលងអង្គការដែលមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការចែកចាយជំនួយដល់ប្រជាជន ទាំងមូលនៃតំបន់ដែលរងការឡោមព័ទ្ធមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm