ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

2021/12/23 10:10:19 am        468

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

- សម្តេចតេជោ បញ្ជាក់ថា អគាររដ្ឋបាលគយចំណាយថវិកាជាង ៣៣លានដុល្លារ និង អគារសាលាជាតិគយចំណាយអស់ ជាង១៤លានដុល្លារ និង អគារសារមន្ទីរគយចំណាយអស់ ៣៨ម៉ឺនដុល្លារ លើការជួសជុល ដែលនេះជាការអភិវឌ្ឍសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែបើនិយាយពីប្រវត្តិ គឺជាខួបលើកទី៧០នៃថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។

- សម្តេចតេជោ លើកឡើងថា ប្រវត្តិនៃការបង្កើតរដ្ឋបាលគយកម្ពុជា ជាស្នាព្រះហស្ថរបស់ព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការតស៊ូស្វិតស្វាញ នៃវឌ្ឍនភាពគយ និងរដ្ឋាករកម្ពុជា ចាប់តាំងពីសម័យបារាំងគ្រប់គ្រងកម្ពុជា និងពេលទទួលឯករាជ្យពីបារាំង ព្រមទាំងបច្ចុប្បន្នភាព ហើយសម្តេចបានបញ្ជាក់ថា ធ្វើជាមនុស្សពេលផឹកទឹក ត្រូវនឹងឃើញប្រភព និងជ្រកក្រោមម្លប់ ត្រូវនឹកឃើញអ្នកដាំ ដែលនេះចង់រំលឹកពីគុណបំណាច់ដ៏ធំធេងនៃព្រះរាជបូនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីដំបូងឡើយ គយមិនមែនកើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ គឺកើតឡើងដោយក្រសួងពាណិជ្ជកម្ម ដែលកាលនោះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី តាំង សារឹម។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចឲ្យគយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មបានឡើយ ។ បើក្រសួងពាណិជ្ជកម្មគ្រប់គ្រងគយ វាមិនខុសពីមនុស្សតែម្នាក់ជាអ្នកទាត់បាល់ផង អ្នកចាំទីផងនោះទេ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើរដ្ឋមន្ត្រីណានិយាយពីការលក់គយតទៅទៀត នឹងត្រូវដកចេញពីតំណែងតែម្តង។ សម្តេចបញ្ជាក់ថា ការលក់គយស្មើនឹងលក់អធិបតេយ្យភាពជាតិ។ "យើងមិនឱនក្បាលចំពោះបរទេសណានោះទេ"។

- សម្តេចតេជោ បានប្រកាសជាថ្មី គឺមិនអនុញ្ញាតអោយមានឡាន ដែលមិនទាន់បានបង់ពន្ធបើកបរលើផ្លូវនោះទេ ដោយសម្តេចជំរុញអោយរថយន្តគ្មានពន្ធ ឡានចង្កូតស្តាំ ជ្រកក្រោមស្លាកលេខនានាត្រូវចូលមកបង់ពន្ធអោយបានត្រឹមត្រូវ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱនកក្បាលទៅ រណបប្រទេសណា ដើម្បីយកជំនួយបាននោះឡើយ ខណៈប្រទេសខ្លះផ្តល់ជំនួយមកកម្ពុជា ដោយ ភ្ជាប់មកលក្ខខណ្ឌមកជាមួយនោះ។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់តំណែងជា មេគយនៅកម្ពុជា គឺជាឆន្ទានុសិទ្ធិ របស់រាជរដ្ឋាភិបាលជាអ្នកសម្រេច ពុំមានការរត់ការដើម្បីដោះដូរ និងតំឡើងនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាលបានចំណាយបួនរយលានដុល្លារសម្រាប់ផ្គត់ផ្គង់ភ្លើងនៅរាជធានីភ្នំពេញ និងបួនរយលានដុល្លារទៀតនៅខេត្តព្រះសីហនុ ខណៈខេត្តសៀមរាបចំនួនពីររយលានដុល្លារនោះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលហ៊ុន សែន មិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ខណៈការគ្រប់គ្រងថវិកានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺមានរបៀបរៀបរយល្អណាស់ ដោយមិនចេះតែចំណាយផ្តេសផ្តាសនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយជាង ៣០លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ (កម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ) ដោយក្នុងនោះមិនទាន់គិតចំពោះការចំណាយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ប្រទេសកម្ពុជាមានករណីមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ចំនួន៨ករណីហើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម និងភាពចាំបាច់នៅស្ថាប័នមួយនេះ ដែលជាឫសគល់ នៃសេដ្ឋកិច្ចជាតិទាំងមូល។

- សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឱ្យដឹងពីការបម្រុងត្រៀមវ៉ាក់សាំងសម្រាប់ការចាក់ដូសទី៤ដល់ក្រុមជួរមុខ មានក្រុមគ្រូពេទ្យ និងក្រុមដទៃទៀតដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គឺមិនអនុញ្ញាតិឲ្យមានទំនិញគេចពន្ធបន្ត ទៀតបន្តទៀតនោះឡើយជាពិសេសគឺឡាន និងម៉ូតូតែម្តង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា អាស៊ាន៩ គឺជាអាស៊ានមិនគ្រប់ទឹក។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានអ្វីខុសនោះទេ ខណៈប្រទេសមួយចំនួនរិះគន់សម្តេចចំពោះដំណើរទស្សនកិច្ចនេះតើប្រទេសទាំងនោះបានផ្តាច់ស្ថានទូតរបស់ពួកផងខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាហើយឬនៅ?

- សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមែនជារឿងខុសនោះទេ ដរាបណាប្រទេសផ្សេងៗនៅលើពិភពលោក មិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ផងនោះ រីឯកម្ពុជាក៏មានទូតនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នា ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន?

- សម្តេចតេជោ ផ្តាំទៅមេដឹកនាំ និង អ្នកកាសែតនៅប្រទេសដែលរិះគន់សម្តេច សូមទៅរៀនសូត្រឡើងវិញពីទំនាក់ទំនងការទូត ។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងធ្វើអោយអាស៊ានចេញពី៩ មក ១០វិញដែលហៅថា អាស៊ានគ្រប់ទឹក ។

- សម្តេចតេជោក៏បានដាក់សំណួរទៀតថា «ប្រសិនបើមិនអោយនិយាយជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហា តើអោយនិយាយជាមួយអ្នកណា?»


**ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង១០និង០០នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm