អ៊ីស្រាអែលស្ទាក់ចាប់នាវាដឹកជំនួយទៅហ្កាហ្សា និងឃុំខ្លួនក្រុមសកម្មជនទាំងអស់រួមទាំងសកម្មជនអាកាសធាតុស៊ុយអែត

2025/06/09 05:17:13 pm        116

អ៊ីស្រាអែល បានស្ទាក់ចាប់នាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលដឹកនាំដោយលោកស្រី Greta Thunberg សកម្មជនអាកាសធាតុស៊ុយអែត និងសកម្មជនលេចធ្លោផ្សេងទៀត ដោយឃុំខ្លួនមនុស្សនៅលើវានានោះទាំងអស់ រួចនាំយកនាវានោះទៅអ៊ីស្រាអែល។

សម្ព័ន្ធ Freedom Flotilla Coalition (FFC) មុននេះ បាននិយាយថា យោធាអ៊ីស្រាអែលបានឡើងលើនាវា មានឈ្មោះថាMadleen ដែលកំពុងព្យាយាមផ្តល់ជំនួយដល់ដែនដីហ្កាហ្សា។

ក្រសួងការបរទេសអ៊ីស្រាអ៊ែល បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម Xថា ក្រុមអ្នកដំណើរត្រូវគេរំពឹងថានឹងវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ។

សកម្មជនអាកាសធាតុលោកស្រី Thunberg   តារាភាពយន្តអៀរឡង់ក្នុងរឿង "Game of Thrones" គឺលោក Liam Cunningham និងមេធាវីជនជាតិបារាំងលោកស្រី Rima Hassan ដែលជាសមាជិកសភាអឺរ៉ុបរបស់បារាំងផងដែរ ស្ថិតក្នុងចំណោមអ្នកដែលនៅលើនាវា Madleen ។

ក្រុម FFC បានបង្ហោះរូបថតនៅលើបណ្ដាញ Telegram នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ម៉ោងក្នុងស្រុក ដោយបង្ហាញសមាជិកនាវិកកំពុងអង្គុយនៅខាងក្នុងនាវាដោយពាក់អាវពោង និងលើកដៃឡើងលើ។ គ្មានទាហានកងកម្លាំងការពារអ៊ីស្រាអែល អាចត្រូវបានគេមើលឃើញក្នុងរូបភាពនោះទេ។

ក្នុងការប្រកាសមុននេះ FFC បាននិយាយថា នាវាបានស្ថិតនៅក្រោមការវាយលុកក្នុងដែនទឹកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm