ប៉ូឡូញ ត្រៀមយន្តហោះចម្បាំង ខណៈរុស្ស៊ី បើកការវាយប្រហារលើអ៊ុយក្រែន ជិតព្រំដែនខ្លួន

2025/06/09 10:24:36 am        225

បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយថា យន្តហោះចម្បាំងប៉ូឡូញ និងសម្ព័ន្ធមិត្តត្រូវបានដាក់ឱ្យសកម្មនៅក្នុងប្រតិបត្តិការត្រៀមខ្លួននាព្រឹកថ្ងៃចន្ទ (០៩ មិថុនា) នេះ ដើម្បីធានាសុវត្ថិភាពដែនអាកាសរបស់ប៉ូឡូញ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសសំដៅលើភាគខាងលិចអ៊ុយក្រែន នៅជិតព្រំដែនជាមួយប៉ូឡូញ។

បញ្ជាការបាននិយាយលើបណ្ដាញសង្គម X ថា "ជំហានដែលបានធ្វើឡើងគឺសំដៅធានាសន្តិសុខនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់នឹងតំបន់រងហានិភ័យ"។ ទូទាំងប្រទេសអ៊ុយក្រែនទាំងមូលស្ថិតនៅក្រោមការជូនដំណឹងពីការវាយឆ្មក់តាមអាកាសគិតត្រឹមម៉ោងក្នុងស្រុក ០២:០០យប់ចូលថ្ងៃចន្ទនេះ បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន បានព្រមានពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។

ការវាយប្រហារយានដ្រូននៅពេលយប់របស់រុស្ស៊ី ហើយជារឿយៗក៏មានមីស៊ីលផងដែរ បានក្លាយជារឿងធម្មតាទៅហើយនៅអ៊ុយក្រែន ខណៈប្រទេសនេះស្ថិតក្នុងឆ្នាំទី៤ នៃសង្រ្គាមការពាររបស់ខ្លួន។

មីស៊ីលរបស់រុស្ស៊ី និងអ៊ុយក្រែន ពេលខ្លះបានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញ និងសមាជិកណាតូផ្សេងទៀត។ កាលឆ្នាំ២០២២ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅភាគខាងកើតប៉ូឡូញ នៅក្នុងអ្វីដែលការិយាល័យរដ្ឋអាជ្ញាប៉ូឡូញនិយាយថា គឺជាមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន S-300 ដែលធ្លាក់ចេញពីផ្លូវហោះហើរ ក្នុងអំឡុងការវាយប្រហាររបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

មនុស្សម្នាក់ស្លាប់ និង៨នាក់របួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រក្នុងខេត្ត ឈីងហៃ របស់ចិន
2026/06/17 11:25:16 am        2
ប្រទេសអូស្ត្រាលីព្រមានពីបាតុភូត អែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍
2026/06/17 11:22:26 am        1
នាវាចម្បាំងរុស្ស៊ីបាញ់ព្រមានទៅលើនាវាកម្សាន្តរបស់អង់គ្លេសនៅក្នុងផ្លូវទឹកខណ្ឌចែករវាងប្រទេសបារាំង
2026/06/17 10:14:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សម្នាក់ស្លាប់ និង៨នាក់របួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រក្នុងខេត្ត ឈីងហៃ របស់ចិន

2026/06/17 11:25:16 am
​ប្រទេសអូស្ត្រាលីព្រមានពីបាតុភូត អែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍
2026/06/17 11:22:26 am
​សម្ដេចតេជោ ជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពង្រឹង-ពង្រីកទំនាក់ទំនង និងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/06/17 11:14:13 am
​ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការសាទរពីថ្នាក់ដឹកនាំក្នុងវិស័យកីឡា ក្រោយឈ្នះពាន និងមេដាយជាច្រើនពីស្ថាប័នអន្ដរជាតិ
2026/06/17 11:10:13 am
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ
2026/06/17 10:59:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/16 10:47:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am