កម្ពុជា-អាមេរិក បានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងកិច្ចប្រជុំចរចាជុំទី២ ថ្មីៗនេះ

2025/06/09 05:31:34 pm        365

វ៉ាស៊ីនតោន៖ ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅក្នុងជុំទី២នេះ ភាគី​ទាំង​ពីរ​បានបន្តពិភាក្សាគ្នា លើអត្ថបទ សេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ជម្រាប​ជូន​ឱ្យដឹង​ថា នាថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​, ឯកឧត្ដម ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ចូ​ល​រួម​កិច្ចប្រជុំចរចាជុំទី២ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជា​មួយ​ភាគី​សហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធាន តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគី​ទាំង​ពីរ​បាន​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថបទ​សេចក្ដី​ព្រាង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និង​បាន​ឈាន​ទៅ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់​ៗ​ខាង​មុខ​នេះ​ដោយ​ផ្ទាល់​ នៅរដ្ឋធានីវ៉ាស៊ីនតោន។

តាមរយៈនៃកិច្ចចរាចររវាងកម្ពុជា-អាមេរិកនេះ, ថ្មីៗនេះ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញ​សេដ្ឋ​កិច្ច ​នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិតសភា រំពឹងថា កម្ពុជា​នឹង​ទទួល​បាន​ផល​វិជ្ជាមាន គឺបានកើតឡើងពីកត្តាជាច្រើនដូចជា៖ កម្ពុជានិងអាមេរិកមានកិច្ច សហ​ប្រតិបត្តិការ​ជា​យូរ​លង់​មកហើយ, អាមេរិកក៏ជាប្រទេសធ្លាប់ផ្តល់ជំនួយដល់កម្ពុជានាពេលកន្លងមក, កម្ពុជា​បាន​បន្ធូ​បន្ថយ​ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ជាពិសេសអាមេរិក​ក៏​ជាប្រទេស​ដែល​មាន​តម្រូវ​ការ​ក្នុង​ការ​នាំ​ចូល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងដើម្បី កំណើនសេដ្ឋកិច្ចផងដែរ តាមរយៈ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយបណ្តាប្រទេសផ្សេងៗក៏ដូចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm