មេដឹកនាំអ៊ុយក្រែនZelenskyy៖ អាមេរិកបង្វែរជំនួយយោធាសម្រាប់ប្រទេសរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាវិញ

2025/06/09 05:39:56 pm        136

លោក Vladimir Zelensky មេដឹកនាំអ៊ុយក្រែនបានប្រាប់ទូរទស្សន៍ ABC ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបង្វែរកញ្ចប់ជំនួយយោធាដ៏ធំមួយដែលអ្នកកាន់តំណែងមុនរបស់លោកគឺលោក Joe Biden បានសន្យាថានឹងផ្ដល់ឲ្យទីក្រុង គីវ (Kiev)ទៅកាន់កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាវិញ។ លោកបាននិយាយថា កញ្ចប់នោះរួមមានមីស៊ីលប្រឆាំងយានដ្រូន រាប់ពាន់គ្រាប់ ដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធជាមួយយានដ្រូន (UAVs) រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែនបានលើកឡើងបញ្ហានេះក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ ABC News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ នៅពេលសួរអំពីសារៈសំខាន់នៃការគាំទ្ររបស់សហរដ្ឋអាមេរិក លោកZelensky បានសារភាពថាយោធាអ៊ុយក្រែនកំពុងតស៊ូដើម្បីទប់ទល់យានដ្រូន UAVs របស់រុស្ស៊ីដោយខ្លួនឯង។

លោកបាននិយាយដោយសំដៅទៅលើយានដ្រូនរយៈចម្ងាយឆ្ងាយ Geran-2 របស់រុស្ស៊ីដែល Kiev អះអាងថាជាយានដ្រូន UAVs Shahed ដែលត្រូវបានចោទប្រកាន់ថាផ្គត់ផ្គង់ដល់ទីក្រុងមូស្គូដោយទីក្រុងតេអេរ៉ង់។ ទាំងរុស្ស៊ី ទាំងអ៊ីរ៉ង់ ធ្លាប់បានបដិសេធការចោទប្រកាន់នេះ។លោកថាអ៊ុយក្រែនមានបញ្ហាជាច្រើនជាមួយយានដ្រូន Shaheds ទាំងនេះ។

បន្ទាប់មក មេដឹកនាំអ៊ុយក្រែនបានលាតត្រដាងថា ក្រុងគីវ ពុំបានទទួលកញ្ចប់ជំនួយសំខាន់មួយដែលខ្លួនបានរំពឹងនោះទេ។លោក Zelenskyy បានអះអាងថា អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្រោមរដ្ឋបាលលោក Joe Biden បានសន្យាជាមួយអ៊ុយក្រែនថា នឹងផ្ដល់មីស៊ីលប្រឆាំងយានដ្រូនចំនួន២០.០០០គ្រាប់ ដែលផ្ដោតលើបច្ចេកវិទ្យាពិសេសឲ្យទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm