បម្រាមធ្វើដំណើរថ្មីរបស់លោក Trump ត្រៀមចូលជាធរមាន ខណៈការបង្រ្កាបអន្តោប្រវេសន៍កាន់តែខ្លាំងឡើង

2025/06/09 05:49:39 pm        135

បម្រាមថ្មីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើការធ្វើដំណើរចូលសហរដ្ឋអាមេរិក ដោយពលរដ្ឋមកពីប្រទេសចំនួន១២ ជាចម្បងនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា គ្រោងចូលជាធរមាននៅម៉ោងក្នុងស្រុក ១២:០១នាទីរំលងអាធ្រាត្រចូលថ្ងៃចន្ទ (០៩ មិថុនា) នេះ ស្របពេលភាពតានតឹងកាន់តែខ្លាំងក្លាលើយុទ្ធនាការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលមិនធ្លាប់មានពីមុនមករបស់អាមេរិក។

សេចក្តីប្រកាសថ្មី ដែលលោក Trump បានចុះហត្ថលេខាកាលថ្ងៃពុធសប្ដាហ៍មុន អនុវត្តចំពោះពលរដ្ឋនៃប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ បម្រាមនោះក៏ដាក់កំហិតខ្លាំងលើប្រជាជនមកពីប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា ដែលនៅក្រៅទឹកដីអាមេរិក ហើយពុំមានទិដ្ឋាការត្រឹមត្រូវ។

ការហាមប្រាមថ្មីនេះមិនដកហូតទិដ្ឋាការដែលបានចេញពីមុនដល់ប្រជាជនមកពីប្រទេសក្នុងបញ្ជីនេះទេ នេះបើយោងតាមសេចក្ដីណែនាំដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដល់បេសកកម្មការទូតរបស់អាមេរិកទាំងអស់។ យ៉ាងណាក៏ដោយ លុះត្រាតែបេក្ខជនបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តូចចង្អៀតសម្រាប់ការលើកលែងបម្រាម មិនដូច្នេះទេ ពាក្យស្នើសុំទិដ្ឋាការរបស់បុគ្គលនោះនឹងត្រូវបដិសេធចាប់ពីថ្ងៃចន្ទនេះតទៅ។ អ្នកធ្វើដំណើរមានទិដ្ឋាការដែលចេញពីមុនរួចហើយ នៅតែអាចចូលសហរដ្ឋអាមេរិកបាន បើទោះបីជាបម្រាមចូលជាធរមានក៏ដោយ។

អ្នកជំនាញផ្នែកអន្តោប្រវេសន៍ជាច្រើននិយាយថា បម្រាមថ្មីនេះបង្កើតឡើងដើម្បីយកឈ្នះលើបញ្ហាប្រឈមពីតុលាការណាមួយ ដោយផ្តោតលើដំណើរការដាក់ពាក្យសុំទិដ្ឋាការ ហើយមើលទៅត្រូវបានរៀបចំយ៉ាងប្រយ័ត្នជាងក្រឹត្យដែលសរសេរដោយប្រញាប់ប្រញាល់ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ដែលបដិសេធការចូលទៅកាន់ទឹកដីអាមេរិកលើពលរដ្ឋនៃប្រទេសមូស្លីមជាចម្បង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm