ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ

2025/06/09 07:04:19 pm        282

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច​ព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា បានយាងប្រារព្ធពិធី “សិតព្រះពុទ្ធបដិមា” សម្រាប់​តម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយ​ជាតិ​ សាសនា ព្រះមហាក្សត្រ និងដើម្បី​បាន​ជាឧត្តម​ប្រយោជន៍​ក្នុង​ការ​គោរ​ព​របស់​បណ្តា​ភ្ញៀវ​ជាតិ ​និងអន្តរជាតិទាំងឡាយ។

ពិធី “សិតព្រះពុទ្ធបដិមា” នេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធា​ន​ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងមានការអញ្ជើញចូលរួមរបស់ លោក​ជំទាវ​ លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយក​គ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកជំទាវ និងភ្ញៀវកិត្តិ​យស​ជា​ច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ មានប្រសាសន៍ឱ្យដឹងថា ព្រះពុទ្ធបដិមា នេះមានទម្ងន់៩តោន និង​មាន​កម្ពស់​៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការ​លើក​តម្កើង​ព្រះពុទ្ធ​សាសនា ​ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែ​កញ្ញាខាងមុខនេះ។ បន្ថែមពីនេះ គឺដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូច​ជា​ភ្ញៀវ​ដែល​ឆ្លង​កាត់ព្រលាយន្តហោះទាំងអស់ជួបតែសេចក្តីសុខសប្បាយនៅក្នុងការធ្វើដំណើរ។

អ្នក​ឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយ​សារ​កម្ពុជា​កាន់​ព្រះពុទ្ធ​សាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះគឺរំពឹងថា នៅក្នុងរាល់​រចនា​បថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរ​សុទ្ធសាធ​ទាំង​អស់​ដើម្បីត​ម្កល់ក្នុងព្រលានថ្មីនេះ គឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និង​ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​ទាំងអស់បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់​គឺ​បង្ហាញ​វប្បធម៌របស់កម្ពុជា។

សូមជំរាបជូនថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មានដាក់​តាំង​បន្ថែម​អំពី​រូប​ចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើន​នាំ​មក​ពី​ខេត្ត​សៀមរាប​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm