WHO៖ ប្រមុខអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃពុធថា ភាពប្រញាប់ប្រញាល់ក្នុងប្រទេសអ្នកមានក្នុងការចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺ COVID-19 កំពុងធ្វើឱ្យកាន់ធ្វើឲ្យមានវិសមភាពកាន់តែខ្លាំង ក្នុងការការទទួលបានវ៉ាក់សាំងដែលកំពុងពន្យាពេលការរីករាលដាល នៃជំងឺរាតត្បាតសកលនេះ។

ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានទទូចថា អាទិភាពគឺនៅតែដដែលពោលគឺផ្ដោតលើការផ្ដល់វ៉ាក់សាំងដល់ជនងាយរងគ្រោះគ្រប់ទីកន្លែង ជាជាងផ្តល់ដូសជំរុញលើវ៉ាក់សាំងដែលបានចាក់រួចហើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា គ្មានប្រទេសណាមួយអាចដើរចេញពីការឆ្លងរាលដាល នៃជំងឺរាតត្បាតសកល COVID-19 បានទេ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានរិះគន់ជាយូរមកហើយ លើវិសមភាពដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19។ ការអនុញ្ញាតឱ្យវីរុស COVID-19 ឆ្លងរាលដាលដោយមិនមានការថមថយនៅកន្លែងខ្លះ បង្កើនឱកាសថ្មី ដោយមានការផ្ទុះឡើងនៃវីរុសបម្លែងខ្លួនថ្មីកាន់តែគ្រោះថ្នាក់ជាងនេះ។
ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា កម្មវិធីចាក់វ៉ាក់សាំងដូសជំរុញមិនព្រមគ្នា ទំនងជានឹងពន្យារការឆ្លងរាលដាលនៃជំងឺរាតត្បាតសកលនេះជាជាងការបញ្ចប់ ព្រោះតែការបង្វែរការផ្គត់ផ្គង់ទៅកាន់ប្រទេសដែលមានកម្រិត នៃការទទួលបានវ៉ាក់សាំងខ្ពស់រួចស្រាប់ទៅហើយ ជាការហុចឱកាសឱ្យវីរុសនេះមានពេលវេលាចម្លងកាន់តែខ្លាំង៕
អត្ថបទ៖ សុខមាន