ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹងបន្តការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី និងបាននិយាយថាការបរាជ័យណាមួយរបស់ទីក្រុងមូស្គូក្នុងការរក្សាកិច្ចព្រមព្រៀងមនុស្សធម៌ បានធ្វើឱ្យមានការសង្ស័យលើសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេលជាងបីឆ្នាំមកនេះ។

លោក Zelenskiy ក៏បានព្រមានប្រជាជនអ៊ុយក្រែនឱ្យយកចិត្តទុកដាក់ចំពោះការព្រមានពីការវាយប្រហារតាមអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីយ៉ាងខ្លាំង។
ថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់ លោក Zelenskiy បាននិយាយថា អ៊ុយក្រែន នៅពុំទាន់ទទួលបានបញ្ជីឈ្មោះអ្នកទោសពេញលេញ ដែលនឹងត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៅក្នុងប្រទេសទួរគី នៅឡើយ។

លោក Zelenskiy និយាយថា «ដូច្នេះ ភាគីរុស្ស៊ីគឺតែងតែដូចរាល់ដង សូម្បីតែនៅក្នុងបញ្ហានេះ ខណៈកំពុងព្យាយាមលេងល្បែងនយោបាយ និងព័ត៌មានមិនល្អមួយចំនួន»។ លោកប្រធានាធិបតី បាននិយាយដូច្នេះ មួយថ្ងៃបន្ទាប់ពីមន្ត្រីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានពន្យារពេលការដោះដូរអ្នកទោសចុងក្រោយដោយគ្មានកំណត់។