មនុស្ស២នាក់ត្រូវបានស្ថាប័នច្បាប់ខេត្តកំពង់ឆ្នាំងឃុំខ្លួន ក្រោយចូលឈូសយកដីគម្របព្រៃក្នុងតំបន់ភ្នំនាងកង្រី-ភ្នំទូកមាស

2025/06/09 07:31:35 pm        307

កំពង់ឆ្នាំង៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនត្រូវចោទ២នាក់ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងធ្វើការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥រួចហើយ ក្រោយពួកគេបានលួចចូលឈូសយកដីគម្របព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅចំណុច៥៥ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ទំហំ១,៤៣ហិកតា។

លោក ទេព មូនិន្ទ អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្រោយពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះពិនិត្យនៅទីតាំងប្រព្រឹត្តបទល្មើសឈូសទន្ទ្រានកាន់កាប់ដីព្រៃ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ តំណាងអយ្យការបានបញ្ជូនជនត្រូវចោទទាំង២នាក់នោះទៅចៅក្រម ដើម្បីបន្តសម្រេចឃុំខ្លួនក្នុងពន្ធនាគារនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ ចំណែកត្រាក់ទ័រ១គ្រឿងរបស់ជនត្រូវចោទ បានដកហូត និងរក្សាទុកនៅស្នាក់ការឧទ្យានុរក្សស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំស្រុកកំពង់លែងបានអោយដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ជនត្រូវចោទឈ្មោះ កៃ កន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជាម្ចាស់ត្រាក់ទ័រ) បានទទួលប្រាក់ឈ្នួលឈូសពីឈ្មោះ យុត ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ ក្នុងតម្លៃ១០ម៉ឺនរៀលក្នុងការឈូសព្រៃនៅទីតាំងនោះរយៈពេល១ម៉ោង។ ឈ្មោះ កៃ កន បានប្រើប្រាស់ត្រាក់ទ័រ១គ្រឿង ម៉ាកគូបូតា កំលាំងM 60-40 ចូលឈូសព្រៃនៅចំណុចអាងក្រពើ ស្ថិក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាននិយាមកា X472544 និងY1364217។ ក្រោយពីឈូសបានដីទំហំ១,៤៣ហិកតាហើយនោះ ក៏ត្រូវបានកម្លាំងឧទ្យានុរក្សស្រុកកំពង់លែង ឃាត់ខ្លួនតែម្តង។

យោងតាមសកម្មភាពខាងលើនេះ ការឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានចែងក្នុងមាត្រា៨៥១ ត្រង់ចំណុច ច (ឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm