នាយករដ្ឋមន្ត្រី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស្លូវ៉ាគី នឹងរារាំងរាល់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងរុស្ស៊ី ប្រសិនបើវាបំផ្លាញដល់ផលប្រយោជន៍ជាតិរបស់ខ្លួន បន្ទាប់ពីសភាបានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកុំគាំទ្រវិធានការថ្មីណាមួយឡើយ។

លោក Fico បាននិយាយថាប្រទេសស្លូវ៉ាគី ចង់រក្សាការស្ថាបនានៅក្នុងប្លុកនេះ ប៉ុន្តែលោកបានចាត់ទុកសេចក្តីសម្រេចនេះថា ជាឧបករណ៍នយោបាយជាមួយនឹងសារដ៏រឹងមាំ។ ស្លូវ៉ាគី ជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប បានបង្វែរចេញពីសម្ព័ន្ធមិត្តលោកខាងលិច ក្នុងជំហររបស់ខ្លួនលើអ៊ុយក្រែន ក្រោមការដឹកនាំរបស់លោក Fico និងសម្ព័ន្ធមិត្តរដ្ឋាភិបាលជាតិនិយមឆ្វេងនិយមរបស់លោក ហើយបានបញ្ឈប់ជំនួយយោធារដ្ឋជាផ្លូវការទៅឲ្យទីក្រុងគីវ ខណៈទីក្រុងនេះប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Fico ក៏ធ្លាប់ជាអ្នកជំទាស់ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់សង្គ្រាមប្រឆាំងអ៊ុយក្រែនផងដែរ ដោយនិយាយថាវិធានការពាណិជ្ជកម្ម ធ្វើឱ្យខូចប្រយោជន៍ដល់ប្រទេសស្លូវ៉ាគីនិងសហភាពអឺរ៉ុប ច្រើនជាងទីក្រុងមូស្គូ។
ប្រទេសស្លូវ៉ាគី មិនបានរារាំងការដាក់ទណ្ឌកម្មកាលពីពេលមុនៗរបស់សហភាពអឺរ៉ុបទេ រួមទាំងកញ្ចប់ទណ្ឌកម្មទី ១៧ ដែលផ្តោតលើកងនាវាស្រមោលរបស់ក្រុងមូស្គូ ដែលបានអនុម័ត កាលពីខែឧសភា។