កែប៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូរួមមាន លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អញ្ជើញចូលរួមជាគណៈអធិបតីបើកទិវាបុណ្យសមុទ្រពិភពលោក ក្រោមប្រធានបទ «ជម្រុញសកម្មភាព ដើម្បីមហាសមុទ្រនិងអាកាសធាតុយើង» នៅសហគមន៍នេសាទភូមិថ្មី សង្កាត់កែប ក្រុងកែប ខេត្តកែប។




