ប្រទេសរ្វ៉ាន់ដាដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល

2025/06/09 10:48:10 pm        60

សារព័ត៌មាន New Times បានរាយការណ៍ថា ប្រទេសរ្វ៉ាន់ដា បានប្រកាសដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកកណ្តាល (ECCAS) ក្នុងការតវ៉ាចំពោះការបដិសេធរបស់អង្គការនេះ ក្នុងការអនុម័តតំណែងប្រធានប្តូរវេនសម្រាប់ឆ្នាំក្រោយនេះ។ 

កាសែតនេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា៖«ប្រទេសរ្វ៉ាន់ដា បដិសេធការសាកសួរអំពីសិទ្ធិរបស់ខ្លួន ដែលត្រូវបានធានាដោយអត្ថបទធម្មនុញ្ញរបស់ECCAS» ។ «នៅក្នុងស្ថានភាពនេះ ប្រទេសនេះ មិនឃើញហេតុផល ដើម្បីរក្សាសមាជិកភាពរបស់ខ្លួននៅក្នុងអង្គការដែលមុខងាររបស់ពួកគេឥឡូវនេះ ផ្ទុយនឹងគោលការណ៍ និងអត្ថប្រយោជន៍របស់ខ្លួននោះទេ។

លើសពីនេះទៅទៀត រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចេញលិខិតមួយ ទៅកាន់ប្រធានសហភាពអាហ្វ្រិក ដោយបានតវ៉ាអំពីសកម្មភាពខុសច្បាប់របស់ ECCAS។

សម័យប្រជុំ ECCAS កាលពីថ្ងៃសៅរ៍ បានសម្រេចចិត្តបន្តអាណត្តិប្រធានរបស់អេក្វាទ័រហ្គីណេ មួយឆ្នាំ   ទៀត។ ទោះយ៉ាងណាក៏ដោយ នៅក្រោមធម្មនុញ្ញរបស់អង្គការមនេះ គណៈប្រធានរយៈពេលមួយឆ្នាំត្រូវបានបង្វិលក្នុងចំណោមប្រទេសសមាជិករបស់ខ្លួន។ នៅក្នុងសម័យប្រជុំថ្ងៃសៅរ៍ ប្រទេសអេក្វាទ័រហ្គីណេ ត្រូវប្រគល់តំណែងប្រធានទៅប្រទេសរ៉្វាន់ដា ប៉ុន្តែការសម្រេចនេះ ត្រូវបានជំទាស់ដោយប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចំពេលមានការអះអាងចុងក្រោយថា ប្រទេសជិតខាងរ៉្វាន់ដា   គាំទ្រក្រុមឧទ្ទាមដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើតរបស់ប្រទេសកុងហ្គោ។

ដោយត្រូវបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ និងមានទីស្នាក់ការនៅទីក្រុង Librevilleនៃប្រទេសហ្កាបុង ECCAS រួមមានប្រទេសអង់ហ្គោឡា ប៊ូរុនឌី ហ្គាបុង កុងហ្គោ កាមេរូន សាធារណរដ្ឋកុងហ្គោ ប្រទេស Sao Tome and Principe ឆាដ អេក្វាទ័រហ្គីណេ។ ប្រទេសរ៉្វាន់ដា ក៏ជាសមាជិករបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm