ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF Championship សិង្ហ​បុរី​ និង​ឥណ្ឌូនេស៊ី​ស្មើគ្នា ១-១

2021/12/23 06:07:57 pm        130

​បាល់ទាត់៖ ​ក្រុម​សិង្ហ​បុរី​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF Championship រាប់​ពី​ឆ្នាំ២០១២ ខណៈ​ជើង​ទី១ ម្សិលមិញ​ទល់នឹង​ឥណ្ឌូនេស៊ី​បាន​ត្រឹម​ស្មើគ្នា ១-១​។ ​​ក្រុម​ភ្ញៀវ​ឥណ្ឌូនេស៊ី​បាន​បើក​ការ​នាំមុខ​នៅ​នាទី​ទី២៨ ដោយ Witan Sulaeman មុន​ពេលដែល​ម្ចាស់ផ្ទះ​សិង្ហ​បុរី​តាម​ស្មើ​វិញ​នៅ​វគ្គ​ទី២ ដោយ Ikhsan Fandi​។

​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ឥណ្ឌូនេស៊ី​លោក Shin Tae-yong បាន​សំដែង​អារម្មណ៍​ខកចិត្ត​ចំពោះ​លទ្ធផល​ស្មើគ្នា​នេះ​ ដោយ​លើកឡើងថា​ ក្រុម​របស់លោក​ធ្វើបាន​ល្អ​នៅ​វគ្គ​ទី១ តែ​វគ្គ​ទី២ សិង្ហ​បុរី​ជា​ក្រុម​មានប្រៀប​ទៅវិញ​។ យ៉ាងណាក្តី​លទ្ធផល​ក៏​មិនអាក្រក់​ពេក​ដែរ ក្រុម​របស់លោក​នឹង​រៀបចំ​ឱ្យបាន​ល្អ​ជាង​នេះ​នៅ​ជើង​ទី២​។ ​​ចំនែក​គ្រូបង្វឹក​សិង្ហ​បុរី​លោក Tatsuma Yoshida ឱ្យដឹងថា ​នេះ​ជា​លទ្ធផល​អាច​ទទួលយក​បាន​មិនល្អ​ក៏​មិនអាក្រក់​ពេក​ដែរ តែ​ច្បាស់​ណាស់​ថា​ជើង​ទី២ ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​។ ​​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ជើង​ទី២ នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ដើម្បី​សំរេច​ថា​ក្រុម​ណា​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​រំលឹកថា​ សិង្ហ​បុរី​គឺជា​ក្រុម​ជើងឯក​តំបន់​អាស៊ាន​នេះ ៤លើក​មកហើយ​​ដោយ​ឈ្នះ​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០១២ ហើយ​តាំងពី​ពេល​នោះមក​ពួកគេ​មិនដែល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm