កម្ពុជា នឹងអនុវត្តអាករលើតម្លៃបន្ថែម លើក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក

2021/12/23 06:09:47 pm        476

ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនបានកំពុងសិក្សាលើការអនុវត្តកាពត្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិតត្រូនិក ( E-Commerce ) នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ពាក់ពន្ធចំណូលពន្ធពិតជា​មាន​សារៈខាន់ណាស់ សម្រាប់យកទៅចំណាយលើការអភិវឌ្ឍការវិនិយោគ និងចំណាយ​លើការ​រក្សាសន្តិសុខប្រទេសជាតិជាដើម​ ហើយចំណូលទាំងអស់នេះ ពិតជាចៀសមិនផុតពីការចូលរួមពី​ប្រជាពលរដ្ឋនោះឡើយ។

ឯកឧត្តម បន្តថា ដើម្បីជម្រុញការប្រមូលចំណូលពន្ធដោយតម្លាភាព និងពង្រឹងការកែទម្រង់​វិស័យ​ពន្ធដារ ក៏ដូចការពង្រឹងកែទម្រង់របស់រាជរដ្ឋាភិបាល លើប្រព័ន្ធ E-Commerce, ចំពោះការបង់អាករ​តម្លែបន្ថែមនេះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដូច្នេះចំពោះប្រតិបត្តិករដែលធ្វើអាជីវកម្មលើ​ផ្នែកនេះ សូមមកចុះបញ្ជី និងគោរពតាមបទបញ្ហានានាជាធរមាន ។

តាមរយៈនៃការចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្មីនេះ ឃើញមានក្រុមហ៊ុនលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនណេសផ្លិច Facebook, Google និងក្រុមហ៊ុន Amazon ជាដើម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងមក​ពិភាក្សា​ការងារ​ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករ​លើ​តម្លៃបន្ថែម ​ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិកនេះ។

សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច ដែល​ផ្គត់ផ្គង់​ទំនិញឌីជីថល ​ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅ​ព្រះរាជាណាចក្រកម្ពុជា ​មកក្នុងព្រះរាជាណាចក្រកម្ពុជា​ អ្នកជាប់ពន្ធអនិវាសនជន (ឬប្រតិបត្តិករ​ក្រៅ​ប្រទេស) ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល​អាករលើ​តម្លៃ​បន្ថែម​តាមអត្រា ១០% ពីបុគ្គលនិវាសនជន ​ដែលមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស និង​ត្រូវ​ដាក់​លិខិត​ប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ ​នឹងត្រូវបំពេញព័ត៌មានលម្អិត និងបង់អាករ​លើ​តម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        169
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        87
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm