តំណាង CMA ក្រើនរំលឹកដល់សាធារណជន ចៀសវាងកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុសច្បាប់)

2025/06/09 05:02:19 pm        157

ភ្នំពេញ ៖ តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រើនរំលឹកដល់សាធារណជន អំពីកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុសច្បាប់) តាមអន ឡាញ ឬតាមរូបភាពផ្សេងៗ ដើម្បីចៀសវាងការចាញ់បោកល្បិចកលជនទុច្ចរិត ខណៈសព្វថ្ងៃ កម្ចីក្រៅប្រព័ន្ធបាននិងកំពុងរាតត្បាត នៅកម្ពុជា។

​លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីកម្ចីប្រាក់ក្រៅប្រព័ន្ធ ឬហៅថា (កម្ចីខុសច្បាប់) នេះថា បើតាមការសង្កេតរបស់សមាគម ឃើញថា បច្ចុប្បន្នកម្ចីក្រៅប្រព័ន្ធ បាននិងកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលខ័ណ្ឌក លើសពីនេះប្រជាពលរដ្ឋអាចប្រឈមមុខ នឹងការ គំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ និងតាមរូបភាពផ្សេងៗទៀត ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ ប្រាក់ពិន័យខុសគោលការណ៍ និងការអូសយកទ្រព្យសម្បត្តិផ្សេងៗជាដើម។

លោក បន្តឱ្យដឹងថា កន្លងមកសមាគមទទួលបានព័ត៌មាន តាមរយៈការរាយការណ៍ពីប្រជាពលរដ្ឋ តាមប្រព័ន្ធផ្សព្វផ្សាយផេក របស់សមាគម និងតាមរយៈទូរសព្ទជដើម ឃើញថា មានជនទុច្ចរិតផ្តល់កម្ចីតាមអនឡាញ ដោយបានប្រើឈ្មោះគ្រឹះស្ថាននានា បានកើត ឡើងជាច្រើនលើកច្រើនសាររួចមកហើយ និងមានតាមរូបភាពផ្សេងៗជាច្រើនទៀត។ បញ្ហានេះ សមាគមសង្កេតឃើញថា ពួកទាំងនោះ សុទ្ធតែជនបោកប្រាស់ ដូច្នេះសូមបងប្អូនសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងរងនូវការជំពាក់បំណុលខ័ណ្ឌកដោះ មិនរួច។

លោក កាំង តុងងី បន្តថា ប្រសិនមានករណីបែបនេះ យើងមានវិធីងាយៗក្នុងការសម្គាល់ថា អ្នកផ្តល់កម្ចីនោះជាក្រុមបោក ប្រាស់ ឬកម្ចីខុសច្បាប់នោះដូចជា៖ ទី១- ពួកទាំងនោះភាគច្រើនទារលុយមុន (តាមរយៈការភូតកុហកយកទៅដោះស្រាយតាមរូបភាព ផ្សេងៗ) ខណៈគ្រឹះស្ថានស្របច្បាប់ មិនមានការទារលុយមុននោះឡើយ។ ទី២, គ្រឹះស្ថានដែលត្រឹមត្រូវ គឺមានទីតាំងច្បាស់លាស់ និងមានព្យូរអាជ្ញារបណ្ណនៅក្នុងគ្រឹះស្ថានរបស់ខ្លួន ចំណែកអត្រាការប្រាក់នឹងមិនលើសពី ១,៥ ភាគរយក្នុងមួយខែ ឬ ១៨ ភាគរយក្នុង មួយឆ្នាំ។ លោកសង្កត់ធ្ងន់ថា បើសាធារណជន ជួបបញ្ហាបែបនេះ សូមទៅរកអ្នកផ្តល់សេវាហិរញ្ញវត្ថុ នៅតាមគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹមត្រូវ។

សូមបញ្ជាក់ថា ជុំវិញកម្ចីប្រាក់ក្រៅប្រព័ន្ធនេះ ធនាគារជាតិនៃកម្ពុជា តែងតែបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍនានា ដើម្បីបញ្ជ្រាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញ និងលើក កម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am