យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៣នាក់ បានស្លាប់ និង ១៥៣នាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងពេលចែកចាយជំនួយមនុស្សធម៌ នៅជិតកន្លែងចែករបស់មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ភាគខាងកើតនៃទីក្រុងរ៉ាហ្វា (Rafah)នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។

យោងតាមពួកគេបានឲ្យដឹងថា មន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែលធានាសន្តិសុខនៃច្រកចេញចូល ត្រូវបានចោទប្រកាន់ថា បានបើកការបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីនដែលកំពុងតម្រង់ជួរនៅជិតនោះ។
GHF បាននិយាយកាលពីថ្ងៃទី ០៦ ខែមិថុនាថា កន្លែងចែកចាយអាហារទាំងអស់របស់ខ្លួន នៅតែបិទហើយសន្យាថា នឹងជូនដំណឹងនៅពេលដែលពួកគេនឹងបើក។ មូលនិធិនេះ បានអំពាវនាវដល់អ្នកស្រុកឲ្យ នៅឲ្យឆ្ងាយពីកន្លែងលក់ដូរ «ដើម្បីសុវត្ថិភាព»។ ប្រតិបត្តិការរបស់ពួកគេ ត្រូវបានផ្អាកកាលពីថ្ងៃពុធ បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីរបស់ពួកគេ។
