ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួនជាង ៣៧ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/23 11:20:28 am        434

ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់សរុបចំនួន ៣៧. ៣បប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួនជាង ១៤.២ប៊ីលានដុល្លារ ថយចុះ ២ភាគរយ និងការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ២៣ ប៊ីលានដុល្លារ កើនឡើង ៥៨ភាគរយ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០២២ ​នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា​ក្នុងការនាំចេញ មាន​ដូចជា អាម៉េរិក ជប៉ុន ចិន កូរ៉េ កាណដា ចក្រភពអង់គ្លេស អូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ថៃ វៀតណាម អាស៊ាន និងប្រទេសផ្សេងៗទៀត។

មុខទំនិញសំខាន់ៗដែលបាននាំចេញ មានដូចជា សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ អង្ករ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី និងបន្លែនិងផ្លែឈើ។ល។

ឯកឧត្តម បានឲ្យដឹងទៀតថា ដោយឡែក ការនាំចូលរបស់កម្ពុជា មានដូចជា វាយនភណ្ឌ សម្ភារៈសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី ជីកសិកម្មនិងថ្នាំ និងមុខទំនិញផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោក​ទាំងមូលនៅកំពុងជួបបញ្ហាប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្ក​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ ​និងជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ​ ក៏មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេសបានចូលរួមពិភាក្សាដោយផ្ទាល់ និង​តាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងទទួលយក​នូវអនុសសាសន៍ល្អៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តភារកិច្ចរៀងៗ​ខ្លួន​ឲ្យ​ទទួល​បានប្រសិទ្ធផល​ និងប្រសិទ្ធភាពខ្ពស់ ​និងសម្រេចបាននូវជោគជ័យតាមទិសដៅ ដែលបានគ្រោងទុកនៅ​ក្នុង​ឆ្នាំ២០២១នេះ៕អត្ថប៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm