អ្នកនាំពាក្យ៖ PLA មានទំនុកចិត្តយកឈ្នះចលនាផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ

2025/06/10 03:05:39 am        81


អ្នកនាំពាក្យក្រសួងការពារជាតិ លោក Jiang Bin នៅថ្ងៃចន្ទ (ទី៩ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) មានទំនុកចិត្តក្នុងការយកឈ្នះលើចលនាផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។

ការអត្ថាធិប្បាយរបស់លោក Jiang បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកកំពុងដឹកជញ្ជូនក្រុមថ្មីនៃរថក្រោះ M1A2 ទៅកាន់កោះតៃវ៉ាន់ ហើយគ្រោងនឹងបង្កើនការលក់អាវុធរបស់ខ្លួនទៅកាន់ឲ្យកោះតៃវ៉ាន់ច្រើនឡើងៗ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

បើតាមការប៉ាន់ប្រមាណរបស់របាយការណ៍នោះ បានឲ្យដឹងថា ការលក់អាវុធថ្មីអាចមានកម្រិតលើសអាណត្តិដំបូងរបស់រដ្ឋបាលលោក Donald Trump។ ហើយបើយោងតាមរបាយការណ៍ដដែលនោះ បានឲ្យដឹងទៀតថា លើសពីនោះទៀត អតីតមន្ត្រីយោធាអាមេរិកម្នាក់ បានបង្ហើបថា បុគ្គលិកយោធាអាមេរិកប្រមាណ ៥០០នាក់ កំពុងប្រតិបត្តិការ នៅកោះតៃវ៉ាន់ ដែលលើស ១០ដងនៃចំនួនដែលត្រូវបានបង្ហាញដោយសភាអាមេរិក កាលពីមុន។

លោក Jiang បាននិយាយថា៖ «បញ្ហាកោះតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយជាបន្ទាត់ក្រហមដំបូងដែលមិនត្រូវបានឆ្លងកាត់ ក្នុងទំនាក់ទំនងចិន-អាមេរិក។ យើងជំរុញឲ្យភាគីអាមេរិកបញ្ឈប់ការឃុបឃិតគ្នាផ្នែកយោធាជាមួយកោះតៃវ៉ាន់ ក្នុងគ្រប់រូបភាព។ បើមិនដូច្នេះទេ វានឹងធ្វើឲ្យមានកំហុសឆ្គង ហើយបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ»។ 

លោកបានសង្កត់ធ្ងន់ថា៖ «យើងព្រមានដល់អាជ្ញាធរ DPP (គណបក្សប្រជាធិបតេយ្យជឿនលឿន) ថា ការគាំទ្រអាវុធពីអាមេរិក មិនអាចជួយពួកគេបានទេ។ PLA នឹងបន្តពង្រឹងការហ្វឹកហ្វឺនផ្នែកយោធា និងការត្រៀមខ្លួនប្រយុទ្ធ ហើយនឹងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធ និងយកឈ្នះ។ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់សកម្មភាពផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm