អ៊ីរ៉ង់ នឹងបង្ហាញសំណើប្រឆាំងតបទៅសំណើអាមេរិក ខណៈលោក Trump ថាកិច្ចចរចាជុំទី៦ នឹងបន្ត

2025/06/10 04:00:58 pm        328

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (០៩ មិថុនា) ថា ខ្លួននឹងប្រគល់សំណើប្រឆាំងតប ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើផ្តល់ជូនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទីក្រុងតេអេរ៉ង់ ចាត់ទុកថា "មិនអាចទទួលយកបាន" ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចពិភាក្សានុយក្លេអ៊ែរជុំទី៦ នឹងបន្តទៅមុខ។

លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរនៅតែមានជម្លោះទៅលើថា តើអ៊ីរ៉ង់ នឹងត្រូវអនុញ្ញាតឱ្យបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើទឹកដីខ្លួនទៀតដែរឬទេ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន លោក Trump បានលើកឡើងថា "អ៊ីរ៉ង់ ចង់ស្នើសុំនូវអ្វីដែលមិនអាចធ្វើបាន។ អ៊ីរ៉ង់មិនចង់បោះបង់នូវអ្វីដែលពួកគេត្រូវលះបង់ទេ ហើយពួកគេចង់បន្តការចម្រាញ់ ប៉ុន្តែអាមេរិក មិនអាចឱ្យមានសកម្មភាពនេះបានឡើយ"។

នៅមុននោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំសំណើប្រឆាំងតប ចំពោះសំណើមានស្រាប់របស់អាមេរិក ដែលបង្ហាញកាលពីចុងខែឧសភា។ លោកបន្ថែមថា មិនមានព័ត៌មានលម្អិតពីពេលវេលានៃការចរចាជុំទី៦ ទេ។

ខណៈដែលលោក Trump និយាយថា ជុំបន្ទាប់នៃកិច្ចចរចា នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងមន្ត្រីអាមេរិកនិយាយថា កិច្ចចរចាជុំទី៦ ក្នុងថ្ងៃព្រហស្បតិ៍នោះ ទំនងជាមិនអាចទៅរួចទេ។ បន្ទាប់ពីការលើកឡើងរបស់លោក Trump លោក Baghaei បាននិយាយថា "ផ្អែកលើការពិគ្រោះយោបល់នាពេលថ្មីៗនេះ ជុំបន្ទាប់នៃការចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអាទិត្យសប្ដាហ៍បន្ទាប់ ក្នុងទីក្រុង Muscat" នេះបើយោងតាមបណ្តាញតេលេក្រាមរបស់ក្រសួងការបរទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm