រដ្ឋ California នឹងប្តឹងលោក Trump ជុំវិញការដាក់ពង្រាយឆ្មាំជាតិ "ដោយខុសច្បាប់" ក្នុងបាតុកម្ម LA

2025/06/10 04:22:52 pm        300

ក្រុមមន្ត្រីរបស់រដ្ឋ California បានប្ដេជ្ញាថានឹងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ប្រឆាំងតបតនឹងប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (០៩ មិថុនា) នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដកបទបញ្ជានៃការដាក់ពង្រាយឆ្មាំជាតិរបស់រដ្ឋបាល ដោយអះអាងថា ប្រធានាធិបតីរូបនេះបានរំលោភលើអធិបតេយ្យភាពរបស់រដ្ឋ។

អភិបាលរដ្ឋ California លោក Gavin Newsom បានហៅវត្តមានរបស់កងទ័ពនៅតាមដងផ្លូវនៃទីក្រុង Los Angeles ថាជារឿង “ខុសច្បាប់ និងអសីលធម៌”។ មន្ត្រីអាមេរិកបានរាយការណ៍ថា សមាជិកឆ្មាំជាតិប្រហែល ១.០០០នាក់ មានវត្តមាននៅក្នុងទីក្រុងនេះ ក្រោមបញ្ជារបស់សហព័ន្ធ ត្រឹមពាក់កណ្តាលថ្ងៃចន្ទ រួមនឹងកងម៉ារីនរាប់រយនាក់ ដើម្បីដោះស្រាយបាតុកម្មអន្តោប្រវេសន៍ដ៏តានតឹង។

សមាជិកឆ្មាំជាតិ ១.០០០នាក់ ផ្សេងទៀតត្រូវបានរំពឹងថានឹងមានវត្តមានផងដែរ ដោយសាររដ្ឋបាល Trump បានអនុញ្ញាតឱ្យដាក់ពង្រាយសមាជិកសរុប ២.០០០នាក់។ លោក Newsom ដែលជាអភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យ នៅក្នុងការប្រកាសលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានទាមទារឱ្យ "ដកបទបញ្ជា" ដាក់ពង្រាយកម្លាំងនេះជាបន្ទាន់។

សកម្មភាពនេះហាក់ដូចជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលឆ្មាំជាតិរបស់រដ្ឋ ត្រូវបានដាក់ដំណើរការដោយពុំមានការស្នើពីអភិបាលរដ្ឋរបស់ខ្លួន។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Newsom បាននិយាយថា រដ្ឋ California របស់លោកនឹងប្តឹងរដ្ឋបាលលោក Trump ឱ្យលុបចោលការដាក់ពង្រាយឆ្មាំជាតិដ៏ចម្រូងចម្រាសនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm