កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ និង​បែង​ចែក​ជា​ប្រាំ​ប្រភេទ​ពានរង្វាន់

2025/06/10 06:26:36 pm        301

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​អញ្ជើញជា​អ​ធិបតី​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោម​ប្រធាន​បទ​ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។

កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០០០០​​ដុល្លារ និង​បែង​ចែក​ជាប្រាំប្រភេទពានរង្វាន់​រួមមាន៖ ១. ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year), ២. ផលិតផល​បរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year), ៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year), ៤. ធុរកិច្ច​ថ្មី​ឌីជីថល​ឆ្នើម​ប្រចាំឆ្នាំ (Minister Startup of the year) និង ៥. ពានរង្វាន់ការស្រាវជ្រាវ និង​នវា​នុវត្តន៍​ឌីជីថល​ឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

សូមជម្រាបជូនថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺ​ជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ​បាន​រៀប​ចំ​តាំង​ពី​ឆ្នាំ​២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គម​នាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)​ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

“កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ធ្វើឡើងក្នុង​គោល​បំណង​ជំរុញ​និង​គាំទ្រ​នវានុវត្តន៍​ធុរៈ​កិច្ច​ឌីជីថល និង​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​ប្រកប​ដោយ​បរិយាបន្ន​ដោយ​លើក​កម្ពស់​ការ​ប្រើ​ប្រា​ស់​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈ​ការ​ផ្តល់​ពាន​រង្វាន់​ដល់​ស្ថាប័ន និងសហគ្រិននូវ៖

- ការទទួលស្គាល់ (Recognition)៖ អបអរសាទរ និងផ្តល់​ការទទួល​ស្គាល់​ថ្នាក់​ជាតិ​ចំពោះ​សមិទ្ធ​ផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួម​ចំណែក​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូ​ស៊ី​ឌីជីថល​នៅ​កម្ពុជា។

- ការជំរុញ​គាំទ្រ (Empowerment)៖ លើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និង​អង្គភាព​រដ្ឋាភិបាល ​ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមា​ន​ភាព​ជោគជ័យ​រយៈ​ពេល​វែង​លើ​បរិវត្ត​កម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។

- ការផ្សារភ្ជាប់ទំនាក់ទំនង (Connection)៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើន​ទំនាក់​ទំនង​ជា​មួយ​និង​អ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង​ប្រព័ន្ធ​អេកូ​ស៊ី​ឌីជីថល​នូវ​កម្ពុជា ​និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល។

- ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និ​ង​សមិទ្ធផល​ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បី​ក្លាយ​ជា​តំណាង​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។

សូមបញ្ជាក់ផងដែរថា “កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” នឹង​ចាប់​ផ្តើម​បើក​ទទួល​ពាក្យ​លើ​ប្រព័ន្ធ​អន​ឡាញ ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈ​តំណភ្ជាប់​ https://mptc.gov.kh/cda25/

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm