អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា នៅពេលចាប់ផ្តើមចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកនៅប្រទេសបារាំងស្តីពីសមុទ្រ ថា ពិភពលោកមិនអាចបណ្តោយឱ្យមហាសមុទ្រជ្រៅបំផុតក្លាយជា «ទីតាំងផ្តាច់មុខរបស់លោកខាងលិច» ទេ។

មេដឹកនាំពិភពលោក កំពុងចូលរួមក្នុងសន្និសិទស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ នៅទីក្រុងនីស ប្រទេសបារាំង ខណៈប្រទេសនានា មានការប៉ះពាក្យសម្តីគ្នាជុំវិញច្បាប់ដ៏ចម្រូងចម្រាសស្តីពីការធ្វើអាជីវកម្មរ៉ែនៅបាតសមុទ្រសម្រាប់សារធាតុរ៉ែសំខាន់ៗ និងលក្ខខណ្ឌនៃសន្ធិសញ្ញាសកលស្តីពីការបំពុលដោយប្លាស្ទិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកយកបញ្ហាបន្ទាន់សម្រាប់ការពិភាក្សាដេញដោល ជុំវិញការធ្វើអាជីវកម្មរ៉ែនៅសមុទ្រទឹកជ្រៅ ដោយឈានទៅរកការធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកយ៉ាងរហ័សនៅក្នុងដែនទឹកអន្តរជាតិ និងងាកចេញពីកិច្ចខិតខំប្រឹងប្រែងជាសាកលសម្រាប់កំណើតនិយ័តកម្មដែលទើបតែចាប់ផ្តើម។ លោក Guterres បាននិយាយថា «សមុទ្រទឹកជ្រៅមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់លោកខាងលិច» នោះទេ។ ប្រទេសជាច្រើន ប្រឆាំងការធ្វើអាជីវកម្មរ៉ែនៅបាតសមុទ្រ ហើយប្រទេសបារាំង សង្ឃឹមថាប្រទេសជាច្រើនទៀតនៅទីក្រុង Nice នៅពេលនេះ នឹងចូលរួមបញ្ឈប់សកម្មភាពបែបនេះ រហូតទាល់តែមានគេដឹងកាន់តែច្រើនអំពីផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តនេះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ការផ្អាកអាជីវកម្មរ៉ែនៅសមុទ្រទឹកជ្រៅ គឺជា «ភាពចាំបាច់អន្តរជាតិ» ។