កម្ពុជាប្រើប្រាស់វិធីសន្ដិភាពដោះស្រាយវិវាទព្រំដែនជាមួយថៃទើបបង្កើតឱ្យមានយន្តការចរចា និងប្ដឹងទៅ ICJ

2025/06/10 07:23:56 pm        292

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ BTV ថា ប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏​ដូច​ជា​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី តែងតែ​ប្រើ​ប្រាស់​វិធី​សន្ដិភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​តាមព្រំដែនជាមួយប្រទេសជិតខាង ហើយករណីវិវាទជាមួយថៃក៏ដូចគ្នាដែរ ទើប​សម្ដេច​ធិបតី​បង្កើតឱ្យមានយន្តការចរចា និងជម្រើសប្ដឹងទៅតុលាការ ICJ ដែល​នេះ​ជា​គោល​ជំហរ​សន្ដិភាព​របស់កម្ពុជា និងជាគំរូរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ស្តីពីកា​រ​សម្រួល​កង​ទ័ព​រវាង​ប្រទេស​ទាំងពីរ (កម្ពុជា-ថៃ) ដើម្បីបញ្ចៀសសង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ហៀប​នឹង​ផ្ទុះ​ឡើង​ទៅ​ហើយ​នោះមានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មាន​បង​ប្អូន​មួយ​ចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

ឯកឧត្តមបានបញ្ជាក់ថា ការបញ្ចៀស​សង្គ្រាម​ដ៏ធំ​មួយ​កុំ​ឱ្យ​ផ្ទុះ​ឡើង​ដោយ​ភាគី​ទាំង​ពីរ​សុខ​ចិត្ត​សម្រួល​កម្លាំង​រៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំកម្ពុជា សម្រេច​បាន​សម្រាប់​ប្រទេសជាតិ និងប្រជាជន។ បើសិនជាសង្គ្រាមផ្ទុះឡើងមែន វាមានទំហំ​ធំ​ជាង​សង្គ្រាម​ព្រះវិហារឆ្ងាយណាស់។ ឯកឧត្តមដាក់ជាសំណួរថាបើសង្គ្រាមផ្ទុះមែន៖ តើ​អាយុ​ជីវិត​កង​ទ័ព​ និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ត្រូវ​បំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយ​បាន​ថា​ក្រោយ​ពេល​ផ្ទុះសង្គ្រាមនេះប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់​យ៉ឺន​កាន់​តែ​ខ្លាំង​ក្នុង​ស្ថាន​ភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា ទាក់ទងការដោះស្រាយវិវាទព្រំដែនជាមួយថៃនេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី​បាន​ប្រកាស​គោល​ជំហរ​របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៤ គឺ១. កម្ពុជាប្រកាន់ខ្ជាប់នូវ​គោល​ជំហ​រ​រក្សា​សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២. ការសម្រេច​ចិត្ត​របស់​កម្ពុជា ដើម្បី​យក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុ​លា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំង​នោះ​ដោយ​សន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់​ទុក​បញ្ហា​អោយ​នៅ​បន្ត​ស្រពិច​ស្រពិល​រយៈ​ពេល​វែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី, ៣. បន្តសហការ​ជា​មួ​យ​ភាគី​ថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេស​សល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ​(JBC)​ កម្ពុជា-ថៃ, ៤.បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ​គ្រប់​យន្ត​ការ​ដែល​មាន​ស្រាប់​ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm