មន្ត្រីហ្កាហ្សា៖ មនុស្សជាង១៣០នាក់ស្លាប់ ក្នុងរយៈពេល២សប្តាហ៍ក្នុងពេលចែកជំនួយដឹកនាំដោយអាមេរិក

2025/06/10 07:30:07 pm        272

នៅថ្ងៃអង្គារនេះ មានរយៈពេលពីរសប្តាហ៍ ចាប់តាំងពីអង្គការដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងចែកចាយស្បៀងអាហារ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អាជ្ញាធរតំបន់ហ្កាហ្សានិយាយថា មនុស្សជាង១៣០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនោះ។ កង្វះស្បៀងអាហារធ្ងន់ធ្ងរ កំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន និងរឹតបន្តឹងការដឹកជញ្ជូនជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់នោះ។

មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា ដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមចែកចាយស្បៀងអាហារ កាលពីចុងខែមុន ជំនួសឱ្យកម្មវិធីដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ មូលនិធិនេះ បាននិយាយថា រហូតមកដល់ពេលនេះ អង្គការបានផ្តល់ស្បៀងអាហារជាង ១០ លានកញ្ចប់ដល់អ្នកស្រុក។

ទោះជាយ៉ាងណា តាមសេចក្តីរាយការណ៍ មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស ខណៈកងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅជុំវិញកន្លែងចែកចាយជំនួយ។ អាជ្ញាធរក្នុងតំបន់និយាយកាលពីថ្ងៃចន្ទថា ជនស៊ីវិលជាង១៣០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលពីរសប្តាហ៍។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ព្រមានទៅលើមនុស្សដែលចូលមកជិតទាហានរបស់ខ្លួន និងបាននិយាយថា ក្រុមហាម៉ាស កំពុងនិយាយបំផ្លើសពីចំនួនអ្នកស្លាប់ និងរងរបួស។

អង្គការសហប្រជាជាតិ បានរិះគន់កម្មវិធីរបស់ក្រុមដឹកនាំដោយសហរដ្ឋអាមេរិក ព្រោះកម្មវិធីនេះបង្ខំអ្នកស្រុកទាំងហ្វូងឱ្យធ្វើដំណើរទៅកាន់កន្លែងផ្តល់ស្បៀងអាហារ។ អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យអ៊ីស្រាអែលដកចេញការរឹតត្បិតរបស់ខ្លួនលើការដឹកជញ្ជូនស្បៀងអាហារ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm