កំពង់ឆ្នាំង : នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះកំណត់និយាមកាបោះបង្គោលជំហ៊ាន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀល (តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។
អាជ្ញាធរទន្លេសាប បានអនុវត្តការងារបោះបង្គោលជំហ៊ាន១ បង្គោលព្រំតំបន់៣ ដើម្បីការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាបបានជោគជ័យ ១០០% ចំនួន ១២២៤បង្គោល តាមរយៈសេចក្តីជូនដំណឹងលេខ ១៨៨ សជណ.ដប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរទន្លេសាបនឹងបន្តបោះបង្គោលជំហ៊ាន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀល (តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាបដោយក្នុងឆ្នាំ២០២៥ នេះ អាជ្ញាធរទន្លេសាបអនុវត្តការងារបោះបង្គោលព្រំនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ៕ កាំង ហុងវាស្នា








