TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែល​ស្រែកក្តែងៗ​ថាស្នេហាជាតិ​ដល់​ពេល​ប្រទេស​ជាតិ​មាន​​គេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ

2025/06/10 09:45:29 pm        304

ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានចំអកឲ្យ​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​រត់​ចោល​ស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែ​ដល់​ប្រទេស​ជាតិ​កំពុង​ប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។

តាមរយៈបណ្តាញសង្គម​សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​សង្កត់​ធ្ងន់​ថា​សូម​បង​ប្អូន​ជន​រួម​ជាតិ​ជួយ​គិត​ «​មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសជាតិ​យើង​ប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររ​ជា​អ្នក​នយោបាយ​ទាំង​នោះ​ខិត​ខំ​ពុះពា​រ​ និង​ស្ម័គ្រ​ចិត្ត​ធ្វើជាភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​ផ្សេង​នោះ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ជាតិ​ខ្លួន​ឯង​ទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មាន​បំប៉ោង​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អ្នក​ផ្សេង​នោះ​ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះ​ជា​ទង្វើ​របស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាម​កេង​ចំណេញ​នយោបាយ​ដោយ​ងងឹត​ងងុល ​មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»

តាមរយៈសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឲ្យបងប្អូនជនរួមជាតិ ធ្វើការគិតពិចារ ណា​ផងដែរ ដោយសម្តេចបានបញ្ជាក់ថា«សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»។

​ក្រោយពីកម្ពុជា និងថៃមានការប្រឈមមុខដាក់គ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គេ​សង្កេត​ឃើញ​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ​បំភ្លើស ក្នុងគោលបំណងគេងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយ​មិន​គិតអំពីផលប៉ះពាល់ដល់ប្រទេសជាតិខ្លួននោះឡើយ ជាក់ស្តែងនាពេលថ្មីៗនេះ មាន​បុគ្គល​ខ្លះ​ពាក់​សណ្ឋាន​ជា​ទាហាន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​កង​ទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជើងនៅព្រំដែន។ តែយ៉ាងណាក៏ដោយបុគ្គលរូបនោះ និ​ង​បក្ស​ពួក​ត្រូវ​បាន​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់ខ្លួន។

ទាក់ទងនឹងបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានយោធា ហើយបាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​នឹង​កងទ័ពនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា«ជាអំពើក្បត់ជាតិ»។ តាម​រយៈ​បណ្តាញសង្គមផងដែរ​នោះ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​សង្កត់​ធ្ងន់​ថា​ «អំពើក្បត់ជាតិគឺបែរបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេស​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ឈ្លាន​ពាន​របស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ទៀត​ថា​ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​ឃុប​ឃិត​ជា​មួយជ​ន​នេះ​ទេ​គួរ​តែ​ក្លាហាន​ចាប់​ជន​នេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm