បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool ស្ទើរតែខ្ទាតចេញពីការប្រកួតពានរង្វាន់ EFL Cup រឺ Carabao Cup ទៅហើយតែខ្សែប្រយុទ្ធជប៉ុន Takumi Minamino គឺជាអ្នកសង្គ្រោះនៅចុងម៉ោង។ ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy រកបានពីរគ្រាប់ដំបូងឱ្យ Leicester City នាំមុខ ២-០ មុនពេលដែល Chamberlain តាមបានមួយគ្រាប់វិញនៅនាទីទី១៩ ហើយ James Maddison ស៊ុតគ្រាប់នាំមុខ ៣-១ ឱ្យ Leicester City មុនចប់វគ្គទី១។

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota ក៏តបបានមួយគ្រាប់វិញនៅនាទីទី៦៨ ខណៈក្រុមរបស់លោក Brendan Rodgers ស្ទើរតែឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅហើយតែ Takumi Minamino គឺជាអ្នកតាមស្មើឱ្យ Liverpool នៅនាទីទី៩០+៥។ អូសបន្លាយដល់វគ្គ ១១ម៉ែត្រកាត់សេចក្តី Diogo Jota គឺជាអ្នកស៊ុតគ្រាប់ចុងក្រោយឱ្យ Liverpool យកឈ្នះ ៥-៤ បន្ទាប់ពី Ryan Bertrand ស៊ុតមិនចូល។

ជ័យជំនះនេះមានន័យថា ក្រុមរបស់លោក Jurgen Klopp នឹងឡើងជួបជាមួយកាំភ្លើងធំ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកឯ Chelsea យប់មិញបានយកឈ្នះនៅទឹកដី Brentford ២-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយ Tottenham Hotspur ដែលយកឈ្នះ West Ham ២-១៕
អត្ថបទ៖នាង សុភាវុធ