ភ្លៀងធ្លាក់តាមរដូវកាល និងពពកភ្លៀង បាននាំមកនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅភាគនិរតីប្រទេសជប៉ុននៅព្រឹកថ្ងៃអង្គារនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ខ្យល់សើម បានបក់ឆ្ពោះពីភាគខាងជើង តំបន់Kyushu ទៅជិតតំបន់ Shikoku ដែលបង្កើតឱ្យមានបរិយាកាសប្រែប្រួល។

មន្ត្រីអាកាសធាតុបាននិយាយថា ភ្លៀងលាយឡំព្រិលដ៏គំហុក បានបង្កើនហានិភ័យនៃបំណាក់ដី នៅក្នុងខេត្ត Fukuoka និងខេត្ត Oita ហើយបានចេញការព្រមាននៅក្នុងតំបន់មួយចំនួន។
ពពកភ្លៀង បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង អាចនឹងកើតឡើងនៅរសៀលថ្ងៃអង្គារនេះ ជាពិសេសនៅក្នុងខេត្ត Fukuoka, Saga, Nagasaki, Oita និងខេត្ត Kumamoto ។
ការព្យាករណ៍ទឹកភ្លៀងអតិបរមាក្នុងរយៈពេល២៤ម៉ោងរហូតដល់ព្រឹកថ្ងៃពុធ មានកម្រិត១៨០មីលីម៉ែត្រនៅភាគខាងជើងតំបន់ Kyushu និង១៥០មីលីម៉ែត្រនៅតំបន់ Kinki។
ទីភ្នាក់ងារនេះ កំពុងណែនាំប្រជាជននៅភាគខាងជើងតំបន់ Kyushu ឱ្យប្រុងប្រយ័ត្នចំពោះបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាប និងទន្លេ។
