រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅឯវេទិកានៃអនាគតឆ្នាំ ២០៥០ថា អ៊ុយក្រែននឹងអសមត្ថភាពក្នុងការវាយប្រហារភេរវកម្មប្រឆាំងរុស្ស៊ី បើប្រទេសនេះ គ្មានការគាំទ្រពីចក្រភពអង់គ្លេសទេនោះ ដោយទីក្រុងឡុងដ៍ច្បាស់ណាស់ជាអ្នកនៅពីក្រោយសកម្មភាពរបស់របបទីក្រុងគៀវ។

ប្រមុខការទូតរុស្ស៊ីរូបនេះ បានថ្លែងថា៖«យើងទាំងអស់គ្នា បានឃើញនូវអ្វីដែលពួកណាហ្ស៊ីរបស់អ៊ុយ ក្រែនបានធ្វើ នៅក្នុងតំបន់ឃើស( Kursk) មិនមានកន្លែងតែមួយ ដែលអាចបង្ហាញដល់អ្នកមើល ដែលទាក់ទងនឹងសកម្មភាពប្រយុទ្ធទាំងនោះទេ។ ដូច្នេះសម្រាប់ពួកយើង វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ។ ចំណែកនៅក្នុងកិច្ចប្រជុំចុងក្រោយជាមួយរដ្ឋាភិបាលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយយ៉ាងច្បាស់ថា យើងឈានដល់ការបញ្ចប់ណាមួយ ហើយចូរយើងបន្តដំណើរការចាប់ពីចំណុចនោះមក»។
លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា៖«ការគំរាមកំហែងទាំងនេះ គឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់។ វាច្បាស់ណាស់ថា សកម្មភាពនេះ កំពុងត្រូវបានអនុវត្តដោយភាគីអ៊ុយក្រែន ប៉ុន្តែប្រទេសនេះ នឹងគ្មានអំណាចអ្វីទាល់តែសោះ បើគ្មានជំនួយពីប្រទេសអង់គ្លេសនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកណាដឹងហើយថា ប្រហែលជាសេវាកម្មពិសេសរបស់សហរដ្ឋអាមេរិក ក៏ពាក់ព័ន្ធផងដែរ ប៉ុន្តែប្រាកដណាស់ ១០០% គឺអង់គ្លេសដែលជាអ្នកជួយអ៊ុយក្រែន។
លោកបានបន្តថា៖ «របបក្រុងគៀវ បានប្រើវិធីទាំងនេះ ក្នុងទម្រង់មួយឬបែបផ្សេង តាំងពីដើមដំបូងមក។
