ខណៈបម្រាមធ្វើដំណើរ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដាក់លើប្រទេសសូម៉ាលី បានចូលជាធរមានកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ប្រជាជនសូម៉ាលីមួយចំនួននៅក្នុងរដ្ឋធានី Mogadishu បានច្រានចោលការបរិយាយអំពីប្រទេសរបស់ពួកគេថា គ្មានសុវត្ថិភាព និងជាប្រទេសអស្ថិរភាព។

ប្រទេសនានា ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយបម្រាមធ្វើដំណើរចុងក្រោយមាន ប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងប្រទេសយេម៉ែន។
ប្រទេសជាច្រើន ដែលជាគោលដៅនៃការរឹតត្បិតធ្ងន់ធ្ងរបំផុតត្រូវបានកំណត់ថាផ្តល់ជម្រកដល់ «វត្តមានក្រុមភេរវករជាច្រើន» ពុំមានការសហការលើសន្តិសុខទិដ្ឋាការ មានអសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកធ្វើដំណើរ ព្រមាទាំងមានកំណត់ត្រាមិនគ្រប់គ្រាន់នៃប្រវត្តិក្រិដ្ឋកម្ម និងអត្រាខ្ពស់នៃការស្នាក់នៅហួសទិដ្ឋាការ នៅក្នុងសហរដ្ឋអាមេរិក។
