ជនស៊ីវិលរុស្ស៊ីជាង ១០០នាក់ បានរងរបួស និង ៤នាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន

2025/06/10 11:01:05 pm        74

ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ីលោក Rodion Miroshnik បានប្រាប់ទីភ្នាក់ងារសារព័ត៌មានTASS ថា ជនស៊ីវិលជាង ១០០នាក់ នៅក្នុងតំបន់រុស្ស៊ី រួមទាំងកុមារម្នាក់ បានរងរបួស កាលពីសប្តាហ៍មុន ដោយសារការវាយប្រហាររបស់អ៊ុយក្រែន ខណៈដែលមនុស្ស ៤នាក់ ត្រូវបានសម្លាប់។

លោកបានបញ្ជាក់ថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ជនស៊ីវិល ១០៧នាក់ បានរងគ្រោះ ដោយការបាញ់ផ្លោង ហើយមនុស្ស១០៣នាក់ បានរងរបួស ក្នុងនោះមានអនីតិជនម្នាក់ និងមនុស្ស ៤នាក់ បានស្លាប់»។

លោក Miroshnik បានកត់សម្គាល់ឃើញថា ភាគច្រើននៃអ្នករងរបួសជនស៊ីវិល បណ្តាលមកពីការវាយប្រហារដោយយានដ្រូន FPV របស់អ៊ុយក្រែន។ លោកបាននិយាយថា៖«ចំនួនខ្ពស់បំផុតនៃជនស៊ីវិលដែលបាត់បង់ជីវិតពីការវាយប្រហាររបស់អ៊ុយក្រែន ត្រូវបានកត់ត្រា នៅក្នុងតំបន់ Belgorod និង Kursk ក៏ដូចជានៅក្នុងតំបន់ Luhansk និងតំបន់ Zaporozhye»។

តំណាងក្រសួងការបរទេសរុស្ស៊ីរូបនេះ បានបន្ថែមថា កងកម្លាំងអ៊ុយក្រែន បានបាញ់គ្រាប់ប្រភេទផ្សេងៗជិត ១.៨០០គ្រាប់ ទៅលើគោលដៅជនស៊ីវិល ដែលគ្រាប់ភាគច្រើន ត្រូវបានផលិតដោយប្រទេស   លោកខាងលិច។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm