ត្រីមាសទី១ឆ្នាំនេះ មនុស្សស្លាប់ចំនួន ៣៤៨នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះ៣៤% បើធៀបពេលដូចគ្នាឆ្នាំមុន

2025/06/10 04:24:17 pm        105

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៤​ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានកកាត់បន្ថយចំនួន២៣៨លើក ស្មើនឹង៣០% (៥៤៣/៧៨១​លើក) អ្នកស្លាប់ថយចំនួន៣៩នាក់ ស្មើនឹង១០% (៣៤៨/៣៨៧នាក់) អ្នក​របួស​ថយ​ចំនួន៣៦៧នាក់ ស្មើនឹង៣៤% (៧១៧/១០៨៤នាក់)។ នេះបើតាម​របាយ​ការណ៍​របស់​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើក​ឡើង​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោកលើកទី១៦ នៅថ្ងៃទី៩ ខែមិថុនានេះ។

យោងតាមរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា គ្រោះថ្នាក់ទាំ​ង​នេះ​កើត​ឡើង​ពី​មូលហេតុ បើកបរលើសល្បឿនកំណត់៥១% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% វ៉ាជែង​៧% ស្រវឹង៥% បត់៣% ល្មើសសញ្ញាចរាចរណ៍២% និងកត្តាយានយន្ត១%។

ឆ្លៀត​ឱកាស​ដ៏វិសេសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាម​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូម​ចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយការកចិត្តទុកដាក់ បើកបរ​ប្រកបដោយការទទួលខុសត្រូវ និងតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះ​ត្រូវ​យក​អស់​ស្មារតី​អនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖ ១. ត្រូវចេះបើកបរឱ្យបាន​ត្រឹម​ត្រូវ​ជា​ដាច់​ខាត ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ៣. មិនត្រូវបើក​បរ​ស្ថិត​ក្រោម​ឥទ្ធិពល នៃ​គ្រឿងស្រវឹងដាច់ខាត ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាមទោចក្រយានយន្ត ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៨. ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច​ ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានស្នើដល់​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី-ខេត្ត ដែលមិនទាន់សម្រេចបាននូវការកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះ ត្រូវខិត​ខំ​ថែម​ទៀត ចាត់វិធានការរដ្ឋបាល និងច្បាប់ឱ្យបាន​ម៉ឺងម៉ាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ធានា​សុវត្ថិភាព​អ្នក​ប្រើប្រាស់ផ្លូវ សុវត្ថិភាពយានយន្ត និងសុវត្ថិភាពផ្លូវថ្នល់ សំដៅកាត់បន្ថយគ្រោះថ្នាក់ តាម​ទិសដៅការងាររបស់ គ.ស.ច.គ. ដែលត្រូវប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវការកាត់បន្ថយ​ចំនួន​អ្នក​ស្លាប់នៅបណ្តាឆ្នាំខាងមុខឱ្យចុះនៅត្រឹមតួលេខបីខ្ទង់។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់អ្នកដែលបានអញ្ជើញចូលរួមក្នុងទិវាសប្តាហ៍ជាតិលើកទី១៦ទាំងអស់ ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាត់សណ្តាន មិត្តភក្តិ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពខាងលើឱ្យបានខ្ជាប់ខ្ជូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កែប្រែឥរិយាបថក្នុងការធ្វើចរាចរណ៍ប្រកបដោយស្មារតីគោរពច្បាប់ សក្តិសមជាពលដ្ឋដែលមានភាពថ្លៃថ្នូរ៕

អត្ថបទដែលទាក់ទង

ប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាពរបស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា
2025/06/17 05:54:56 pm       
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាត់បន្ថយនាយកដ្ឋានពីចំនួន ២៦មកត្រឹម ២១ក្រោយការវិភាគមុខងារ
2025/06/17 05:54:04 pm        1
សម្ដេចធិបតី៖កត្តារួបរួមគ្នាស្នេហាជាតិ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ
2025/06/17 05:49:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាត់បន្ថយនាយកដ្ឋានពីចំនួន ២៦មកត្រឹម ២១ក្រោយការវិភាគមុខងារ

2025/06/17 05:54:04 pm
​អ្នកការទូតអ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ជាឧក្រិដ្ឋកម្ម សង្គ្រាម
2025/06/17 05:50:01 pm
​សម្ដេចធិបតី៖កត្តារួបរួមគ្នាស្នេហាជាតិ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ
2025/06/17 05:49:14 pm
​អ៊ីរ៉ង់៖ ការវាយប្រហារប្រឆាំងអ៊ីស្រាអែល នឹងមានកាន់តែខ្លាំងឡើង នៅប៉ុន្មានម៉ោងបន្ទាប់
2025/06/17 05:47:21 pm
​វិមានក្រឹមឡាំង៖ស្ថានការណ៍ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាន់តែស្មុកស្មាញឡើង នៅពេលនេះ
2025/06/17 05:43:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am