លោក Trump នឹងទុក Starlink នៅសេតវិមានដដែល ទោះបែកបាក់ជាមួយលោក Musk ក៏ដោយ

2025/06/10 11:25:21 pm        45

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៩ ខែមិថុនា) បាននិយាយថា លោកមិនមានគម្រោងផ្ដាច់ឈប់ប្រើប្រាស់សេវាអ៊ីនធឺណិត Starlink នៅសេតវិមាននោះឡើយ ប៉ុន្តែអាចនឹងដករថយន្ត Tesla របស់លោកចេញ បន្ទាប់ពីមានការប្រកាសរបស់លោកកាលពីចុងសប្តាហ៍ ដែលថា ទំនាក់ទំនងរបស់លោកជាមួយលោក Elon Musk ដែលជានាយកប្រតិបត្តិមហាសេដ្ឋីនៃក្រុមហ៊ុនទាំង២ បានចប់ហើយ។

ដោយសំដៅទៅលើក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណបដែលផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំអាចនឹងយករថយន្ត Tesla ចេញ ប៉ុន្តែខ្ញុំមិនគិតថា យើងនឹងធ្វើបែបនេះជាមួយសេវា Starlink នោះទេ។ នេះគឺជាសេវាកម្មដ៏ល្អ»។

គួរបញ្ជាក់ថា សេវាអ៊ីនធឺណិត Starlink គឺជាផ្នែកនៃក្រុមហ៊ុន SpaceX របស់លោក Musk។ កាលពីខែមីនា លោក Trump បាននិយាយថា លោកបានទិញរថយន្ត Tesla Model S ពណ៌ក្រហមពីលោក Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump។

កាលពីសប្តាហ៍មុន មន្ត្រីសេតវិមានបានប្រាប់ថា លោក Trump អាចនឹងយកឡាននោះចេញ បន្ទាប់ពីជម្លោះជាសាធារណៈ បានផ្ទុះឡើង រវាងបុគ្គលដ៏មានមុខមាត់ទាំង២។ រថយន្ត Tesla នោះ ត្រូវបានគេឃើញចតចោល នៅសេតវិមានកាលពីចុងសប្តាហ៍។

កាលពីថ្ងៃទី៧ ខែមិថុនា លោក Trump បាននិយាយថា លោកគ្មានបំណងផ្សះផ្សាទំនាក់ទំនងជាមួយលោក Musk ទេ។ តែកាលពីថ្ងៃចន្ទ (ទី៩ ខែមិថុនា) លោកប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា លោកនឹងមិនមានបញ្ហាអ្វីនោះទេ ប្រសិនបើលោក Musk ទូរសព្ទជជែកជាមួយលោក៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm