អ៊ីរ៉ង់ ប្រាប់ថា ការចរចាជុំថ្មីជាមួយអាមេរិក គ្រោងធ្វើនៅថ្ងៃអាទិត្យ

2025/06/10 11:29:36 pm        53

ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយសហរដ្ឋអាមេរិក កំពុងត្រូវបានគ្រោងធ្វើនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ការជួបគ្នានោះ ត្រូវបានរំពឹងកើតមាននៅថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានឲ្យដឹងថា «ជុំបន្ទាប់នៃកិច្ចចរចាដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងត្រូវបានគ្រោងទុក សម្រាប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់» ដោយបន្ថែមថា សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេស និងជាប្រធានក្រុមចរចា លោក Abbas Araghchi នឹងចូលរួមក្នុងវេទិកា Oslo របស់ប្រទេសន័រវេស ដែលជាព្រឹត្តិការណ៍ប្រមូលផ្តុំអ្នកសម្របសម្រួលជម្លោះ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាចំនួន ៥ជុំមកហើយ គិតចាប់តាំងពីខែមេសា ដោយត្រូវបានធ្វើឡើងក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយប្រទេសមហាអំណាចដែលលោក Trump បានបោះបង់ចោល ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨។

កាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីកិច្ចចរចាជុំទី៥ អ៊ីរ៉ង់បានប្រាប់ឲ្យដឹងថា ខ្លួនបានទទួល «លក្ខខណ្ឌ» នៃសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយលោក Araghchi ក្រោយមក បាននិយាយថា អត្ថបទនេះមាន «ភាពមិនច្បាស់លាស់»។

ហើយកាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានបញ្ជាក់ថា សំណើរបស់សហរដ្ឋអាមេរិកគឺ «ខ្វះលក្ខខណ្ឌ» ដែលឆ្លុះបញ្ចាំងពីការចរចាពីមុន ហើយថា ខ្លួននឹងបង្ហាញសំណើបដិការ «សមហេតុផល សមស្រប និងតុល្យភាព» ដល់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលអូម៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm