កម្មវិធីស្បៀងអាហារពិភពលោក (WFP)បាននិយាយនៅថ្ងៃអង្គារនេះថា តំបន់ជាច្រើននៅភាគខាងត្បូងនៃរដ្ឋធានីខាទុំ Khartoum នៃប្រទេសស៊ូដង់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ជាមួយនឹងតម្រូវការប្រើប្រាស់ធនធានដ៏ច្រើនលើសលប់ ចំពេលមានការខ្វះខាតថវិកា។
លោក Laurent Bukera នាយកអង្គការ WFP ប្រចាំប្រទេសស៊ូដង់ បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុង Port Sudanថា៖«កម្រិតនៃភាពស្រេកឃ្លាន និងទុរ្ភិក្ស និងការអស់សង្ឃឹម ដែលត្រូវបានរកឃើញនោះ គឺធ្ងន់ធ្ងរ និងបានបញ្ជាក់ពីហានិភ័យនៃគ្រោះទុរភិក្ស នៅក្នុងតំបន់ទាំងនោះ»។

