នគរបាលបារាំងកំពុងសាកសួរសិស្សម្នាក់ដែលបានចាក់បណ្ដាលឲ្យជំនួយការសាលាអាយុ ៣១ឆ្នាំម្នាក់ស្លាប់ នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ ខណៈដែលកំពុងមានការត្រួតពិនិត្យកាបូបរបស់សិស្ស នៅខាងក្រៅទ្វារសាលា ក្នុងតំបន់ Nogent នៅភាគឦសាននៃប្រទេសបារាំង។
អាជ្ញាធរខេត្ត Haute-Marne បានឲ្យដឹងថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួន នៅកងរាជអាវុធហត្ថតំបន់ Nogent។
លោកប្រធានាធិបតី Emmanuel Macron បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ខណៈពេលដែលកំពុងមើលថែទាំក្មេងៗរបស់យើង នៅតំបន់ Nogent ជំនួយការផ្នែកអប់រំម្នាក់ បានបាត់បង់ជីវិត ដែលជាជនរងគ្រោះនៃអំពើហិង្សាជាបន្តបន្ទាប់»។
លោកបានបន្ថែមថា៖ «ប្រទេសជាតិកំពុងកាន់ទុក្ខ ហើយរដ្ឋាភិបាលត្រូវរួបរួមគ្នា ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្ម»។
សារព័ត៌មានជាច្រើនបានរាយការណ៍ថា ជនសង្ស័យជាសិស្សអាយុ ១៥ឆ្នាំ។ តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីព័ត៌មាននេះបានភ្លាមៗនោះឡើយ៕