ប៉ាគីស្ថាននិយាយថា ចិនបានយល់ព្រមលក់គ្រឿងយុទ្ធោបករណ៍ថ្មី រួមទាំងយន្តហោះចម្បាំង J-35 ឲ្យខ្លួន

2025/06/11 02:01:46 am        140

នៅក្នុងខែនេះ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថា ប្រទេសចិនបានយល់ព្រមលក់ឧបករណ៍យោធាថ្មីរបស់ខ្លួន រួមទាំងយន្តហោះចម្បាំង J-35 ជំនាន់ទី៥កម្រិតខ្ពស់ចំនួន ៤០គ្រឿង និងប្រព័ន្ធការពារមីស៊ីលបាលីស្ទីក បន្ទាប់ពីជម្លោះប្រដាប់អាវុធរបស់ទីក្រុងអ៊ីស្លាម៉ាបាដជាមួយឥណ្ឌា កាលពីខែឧសភា។

ប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែឧសភា ដោយវាយតប់គ្នាទៅវិញទៅមក ដោយកាំភ្លើងធំ យន្តហោះចម្បាំង យានដ្រូន និងមីស៊ីល។ ការប្រយុទ្ធគ្នា ត្រូវបានបញ្ឈប់នៅថ្ងៃទី ១០ ខែឧសភា នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសទាំងពីរ បានយល់ព្រមលើបទឈប់បាញ់មួយ។

ប៉ាគីស្ថានបាននិយាយថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៦ គ្រឿង ដោយប្រើយន្តហោះ J-10C របស់ចិន កាលពីយប់ថ្ងៃទី ០៦ ខែឧសភា។ កាលពីថ្ងៃទី ៣១ ខែឧសភា នាយសេនាធិការការពារជាតិនៃកងកម្លាំងប្រដាប់អាវុធឥណ្ឌាលោក Anil Chauhan បានបញ្ជាក់ថា ឥណ្ឌាបានបាត់បង់យន្តហោះចម្បាំងមិនជាក់លាក់មួយចំនួន នៅក្នុងការប៉ះទង្គិចជាមួយប៉ាគីស្ថាន កាលពីខែមុន។

ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានស្វែងរកការពង្រឹងសមត្ថភាពការពាររបស់ពួកគេ និងទិញអាវុធចុងក្រោយបង្អស់ ខណៈដែលភាពតានតឹង នៅតែបន្តកើតមានរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី០៧ ខែមិថុនាថា ប្រទេសចិនក៏បានយល់ព្រមក្នុងការលក់យន្តហោះ KJ-500 និងយន្តហោះ ក៏ដូចជាប្រព័ន្ធការពារមីស៊ីលបាលីស្ទីក HQ-19 ឲ្យប្រទេសប៉ាគីស្ថានផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm