Icardi សង្គ្រោះ PSG ចុង​ម៉ោង​ស្មើ​នៅ​ទឹកដី Lorient​ ខណៈ Ramos បាន​កាត​ក្រហម

2021/12/23 02:27:04 pm        100

​បាល់ទាត់៖ ​ក្រុម​អ្នកមាន​បារាំង Paris Saint Germain បាន​ភ្លាត់​បី​ពិន្ទុ​នៅ​ទឹកដី Lorient យប់មិញ​ក្រប​ខណ្ឌ​បារាំង Ligue ក្រោយ​ស្មើគ្នា​ក្នុង​លទ្ធផល ១-១ សប្តាហ៍​ទី១៩​។ ​​ក្រុម​ម្ចាស់ផ្ទះ Lorient បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៤០ វគ្គ​ទី១ ដោយ​គ្រាប់​បាល់​របស់ Thomas Monconduit​។

​​ក្រោយមក​ក្រុម​របស់​លោក Mauricio Pochettino មានឱកាស​វាយ​សម្រុក​តាម​ស្មើ​ជាច្រើនលើក​តែ​មិនបាន​សំរេច ហើយ​អ្វី​ដែល​កាន់តែលំបាក​នោះ​គឺ​ខ្សែ​ការពារ Sergio Ramos ក៏​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី៨៦ តាមរយៈ​កាត​លឿង​ទី​ពីរ​។ ​​នេះ​ជា​ប្រកួត​ទី​ពីរ​ប៉ុណ្ណោះ​សំរាប់ Sergio Ramos ក្នុង​ការ​បង្ហាញខ្លួន​ឱ្យ PSG តាំងពី​ផ្លាស់​ពី Real Madrid​។​ ​​យ៉ាង​ណាក្តី​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Mauro Icardi គឺជា​អ្នក​សង្គ្រោះ PSG ទាមទារ​បាន​មួយ​ពិន្ទុ​មកវិញ​នៅ​នាទី​ទី​៩០+១​។ ​​មួយ​ពិន្ទុ​នេះ PSG នៅតែ​រក្សា​ការ​នាំ​មុខក្រោយ​លេង​បាន ១៩ប្រកួត​មាន ៤៦ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ Nice ១៣ពិន្ទុ ​ខណៈ Lorient ឈរ​លេខ ១៩ មាន​ត្រឹម ១៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am