វៀតណាម ត្រៀមទប់ទល់នឹងព្យុះ ខណៈរដ្ឋាភិបាលជំរុញឱ្យមានការជម្លៀសនៅតំបន់ងាយរងទឹកជំនន់

2025/06/11 06:46:24 pm        71

រដ្ឋាភិបាលវៀតណាម បានណែនាំដល់ក្រសួង និងមូលដ្ឋាន ឱ្យជម្លៀសប្រជាជនជាមុនចេញពីតំបន់ហានិភ័យខ្ពស់នៃបំណាក់ដី ទឹកជំនន់យ៉ាងគំហុក និងជ្រៅ ដើម្បីឆ្លើយតបទៅនឹងវិសម្ពាធត្រូពិក ដែលអាចនឹងកើនឡើងក្លាយជាព្យុះ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ បាននិយាយថា គិតត្រឹមម៉ោង ១រសៀលនៅថ្ងៃទី ១០ ខែមិថុនា ចំណុចកណ្តាលនៃវិសម្ពាធត្រូពិក មានទីតាំងនៅរយៈទទឹង ១៥,៣ដឺក្រេភាគខាងជើង និងរយៈបណ្តោយ ១១៤,៨ដឺក្រេ ភាគខាងកើត ប្រហែល ៣៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Hoang Sa (ឬ Paracel) ។ ល្បឿនខ្យល់នៅជិតចំណុចកណ្តាលមានចាប់ពី ៣៩ ដល់ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិត ៦-៧) ជាមួយនឹងខ្យល់កន្រ្តាក់រហូតដល់ ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិតទី៩) ដោយរំកិលបន្តិចម្តងៗទៅភាគពាយព្យ ក្នុងល្បឿនប្រហែល ៥គីឡូម៉ែត្រក្នុងមួយម៉ោង។

វិសម្ពាធនេះត្រូវបានព្យាករថានឹងពង្រឹងទៅជាព្យុះ នៅថ្ងៃទី១១ ខែមិថុនា នេះ។ ចាប់ពីយប់ថ្ងៃទី១១ ខែមិថុនា តទៅ ខេត្ត Quang Binh ដល់ Quang Ngai អាចនឹងមានភ្លៀងធ្លាក់ខ្លាំងពី ១០០ ទៅ ៣០០មីលីម៉ែត្រ ដោយតំបន់ខ្លះមានលើសពី ៤៥០មីលីម៉ែត្រ។ តំបន់ខ្ពង់រាបភាគកណ្ដាល ប៉ែកខាងជើង អាចទទួលបានភ្លៀងពី ៧០ ទៅ ១៥០មីលីម៉ែត្រ ជាមួយនឹងភ្លៀងធ្លាក់ក្នុងតំបន់អាចលើសពី ២០០មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង។

ដើម្បីត្រៀមទប់ទល់នឹងអាកាសធាតុធ្ងន់ធ្ងរ និងជំនន់ទឹកភ្លៀង នាយករដ្ឋមន្ត្រីបានណែនាំថ្នាក់ដឹកនាំខេត្ត ឱ្យតាមដានការព្យាករឱ្យដិតដល់ ធានាសុវត្ថិភាពនាវាទាំងអស់នៅសមុទ្រ រួមទាំងទូកទេសចរណ៍ផងដែរ និងជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីតាំងមានសុវត្ថិភាព។ វិធានការបុរេសកម្មក៏ត្រូវតែធ្វើឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធងាយរងគ្រោះ គម្រោងសាងសង់ដែលកំពុងដំណើរការ តំបន់ឧស្សាហកម្ម តំបន់លំនៅដ្ឋាន និងប្រតិបត្តិការកសិកម្មនៅក្នុងតំបន់ទំនាប៕



អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm