អ្នកជំនាញ UN៖ អ៊ីស្រាអែល ប្រព្រឹត្ត "ការសម្លាប់រង្គាល" នៅហ្កាហ្សា ដោយការវាយប្រហារលើសាលារៀន

2025/06/11 06:56:10 pm        65

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ (១០ មិថុនា) ថា អ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៃ "ការសម្លាប់រង្គាល" ដោយការកាប់សម្លាប់ជនស៊ីវិលដែលស្នាក់នៅក្នុងសាលារៀន និងកន្លែងសាសនាផ្សេងទៀតនៅដែនដីហ្កាហ្សា ដែលជាផ្នែកនៃ "យុទ្ធនាការប្រមូលផ្តុំដើម្បីលុបបំបាត់ជីវិតប៉ាឡេស្ទីន"។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ របស់អង្គការសហប្រជាជាតិ ស្តីពីទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងក្រុងហ្សេរុយសាឡិមខាងកើត និងអ៊ីស្រាអែល គ្រោងនឹងបង្ហាញរបាយការណ៍នេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខ។

អតីតឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Navi Pillay ដែលជាប្រធានគណៈកម្មការនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "មានការចង្អុលបង្ហាញកាន់តែច្រើនឡើងថា អ៊ីស្រាអែលកំពុងអនុវត្តយុទ្ធនាការប្រមូលផ្ដុំមួយដើម្បីលុបបំបាត់ជីវិតជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា"។ គណៈកម្មាការនេះបានពិនិត្យមើលលើការវាយប្រហារលើកន្លែងអប់រំ និងកន្លែងសាសនា និងវប្បធម៌ ដើម្បីវាយតម្លៃថា តើច្បាប់អន្តរជាតិត្រូវបានបំពាន ឬយ៉ាងណា។

អ៊ីស្រាអែល ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែកុម្ភៈ ដោយចោទថាក្រុមនោះមានភាពលម្អៀង។ បេសកកម្មការទូតរបស់ខ្លួន បាននិយាយថា របាយការណ៍ចុងក្រោយរបស់គណៈកម្មការនេះគឺ "ជាការប៉ុនប៉ងដើម្បីផ្សព្វផ្សាយការនិទានរឿងប្រឌិតរបស់ខ្លួនអំពីសង្រ្គាមហ្កាហ្សា" ហើយបានបង្ហាញថា សមាជិករបស់ខ្លួន "យកចិត្តទុកដាក់ខ្លាំងលើការវាយប្រហារអ៊ីស្រាអែល ជាជាងការការពារប្រជាជននៅហ្កាហ្សា"៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm