អំពើហិង្សានៅក្នុងប្រទេសកូឡុំប៊ី បានកែប្រែស្ថានភាពថ្មី ខណៈការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ ទំនងជាជាប់ពាក់ព័ន្ធជាមួយក្រុមទ័ពព្រៃប្រឆាំងក្រុមឧទ្ទាមហ្វាក(FARC) បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់។

យោងតាមកងទ័ពបានឱ្យដឹងថា ការផ្ទុះជាច្រើន បានបណ្តាលឱ្យមនុស្សជាង៥០នាក់រងរបួស ទំនងជាបង្កឡើងក្រុមទ័ពព្រៃដែលបានបំបែកខ្លួនចេញពីកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ។
ខណៈការវាយប្រហារដោយគ្រាប់បែក ជារឿងមិនចម្លែកនៅក្នុងប្រទេសកូឡុំប៊ី ការផ្ទុះកាលពីថ្ងៃអង្គារ បានកើតឡើងភ្លាមៗជុំវិញការប៉ុនប៉ងធ្វើឃាតលើលោក Miguel Uribe ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យស្តាំនិយមជ្រុលជាបក្សប្រឆាំង និងជាគូប្រជែងរបស់ប្រធានាធិបតីដ៏មានសក្តានុពល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Armando Benedetti បាននិយាយថា វាអាចមានទំនាក់ទំនងរវាងឧបទ្ទវហេតុទាំងនេះ ខណៈក្រុមឧទ្ទាមបានបង្វែរទៅរកការជួញដូរគ្រឿងញៀនកាន់តែខ្លាំងឡើង ដើម្បីផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពនានារបស់ខ្លួន ទោះបីជាលោក មិនបានផ្តល់ភស្តុតាងក៏ដោយ។
ប្រធានាធិបតី លោក Gustavo Petro បាននិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងចំពោះការជាប់ពាក់ព័ន្ធដ៏មានសក្តានុពលរវាងការវាយប្រហារកាលពីថ្ងៃអង្គារ និងការវាយប្រហារប៉ុនប៉ងធ្វើឃាតលើលោក Uribe ។